លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ចាត់តំណាងនាំយកអំណោយទៅជូន លោកយាយ ទឹម អាយុ ៨៨ឆ្នាំ នៅស្រុកថ្មគោល ខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

លោក ប៊ុត ម៉ក់ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង បាននាំយកអំណោយរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានប្រគល់ជូន គ្រួសារ លោកយាយ ទឹម អាយុ ៨៨ឆ្នាំ ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។
លោកយាយ ទឹម អាយុ ៨៨ឆ្នាំ និងគ្រួសាររបស់គាត់ត្រូវបានជម្លៀសមកកាន់កន្លែងសុវត្ថិភាព បច្ចុប្បន្នលោកយាយ និងលោកតា ត្រូវបានស្នាក់នៅបណ្តោះអាសន្នជាផ្ទះបងប្អូន ។ ម៉្យាងទៀតដោយមើលឃើញអំពីការលំបាក ចាស់ជរា និងមានជីវភាពខ្វះខាតរបស់ លោក យាយ ទើបលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចាត់ឲ្យក្រុមការងារដែលដឹកនាំដោយ លោក ប៊ុត ម៉ក់ មកសួរសុខទុក្ខនាពេលនេះ ។
ថ្លែងក្នុងឱកាសនោះ លោក ប៊ុត ម៉ក់ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដោយក្តីនឹករលឹក ដែលជានិច្ចកាល លោកជំទាវ តែងតែយកចិត្តទុក្ខដាក់ដល់ស្រ្តីគ្រប់រូប។ ពិសេស ត្រូវថែទាំសុខភាព និងទទួលទានអាហារ ឲ្យបានត្រឹមត្រូវ ប្រសិនបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅមណ្ឌលសុខភាពដែលនៅក្បែរនោះ ដើម្បីបានទទួលបាននូវការប្រឹក្សា និងបានទទួលសេវាព្យាបាល ។
អំណោយរួមមាន ៖ មានទឹកត្រី ២យួរ មី ២កេស ទឹកដោះគោ ២កេស តូច អង្គរ មួយការ៉ុង និងថវិកាមួយចំនួន ។
លោកយាយ ទឹម ក៏បានថ្លែងអំណរគុណដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រុមការងារនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង បានចុះមកដល់ផ្ទាល់ បាននាំយកនូវអំណោយមកជូនលោកយាយនាថ្ងៃនេះ និងបានជូនពរឲ្យលោកជំទាវកិត្តិសង្គហបណ្ឌិត និងក្រុមងារងារទទួល បាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner