អាមេរិក​ចោទ​អ៊ី​រ៉​ង់​និង​រុស្ស៊ី​ថា​ លួចជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​របស់​ខ្លួន​

នាយក​វិទ្យាស្ថាន​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​ ​លោក​ Jo​h​n ​Rat​cliff​e​ ​បាន​និយាយ​ថា​ រុស្ស៊ី​និង​អ៊ី​រ៉​ង់​សុទ្ធតែ​ព្យាយាម​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ ​ឆ្នាំ​២​០​២​០​នេះ​។


​លោក​ Jo​h​n ​Rat​cliff​e​ ​បាន​ប្រកាស​បែប​នេះ​ ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ ​កាលពី​ថ្ងៃ​ទី​២​១​ ​តុលា​ ​ម្សិលមិញ​ ​ដោយមាន​វត្តមាន​ប្រធាន​ ​F​B​I​ ​លោក​ C​h​r​i​s ​W​ray​ ​ចូលរួម​ដែរ​។​ ​ការប្រកាស​នេះ​កើតឡើង​មុន​ពេល​២​ស​ប្តាហ៍ ​ដែល​ការបោះឆ្នោត​ត្រូវ​មានការ​បង្ហាញ​ពី​ក​ម្រិ​ត​ប្រជាប្រិយ​របស់​មន្ត្រី​កំពូល​ៗ​របស់​អាមេរិក​។​


​លោក​ Jo​h​n ​Rat​cliff​e​ ​ប្រកាស​ថា​ ​«​ពួកយើង​បាន​អះអាង​ថា​ ​ព័ត៌មាន​របស់​អ្នកបោះឆ្នោត​ខ្លះ​ៗ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ៊ី​រ៉​ង់ ​និង​រុស្ស៊ី​។​»​ ​ភាគច្រើន​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​គឺ​បង្ហាញ​ជា​សាធារណៈ​ ​ប៉ុន្តែ​លោក​ថា​ ​មន្ត្រី​រដ្ឋាភិបាល​បានឃើញ​អ៊ី​រ៉​ង់​ផ្ញើ​សារ​អេ​ឡិច​ត្រូនិ​ក​បញ្ឆោត​ទៅកាន់​អ្នកបោះឆ្នោត​ដែល​ត្រូវ​គេ​ស​ម្លុ​ត​គំរាម​ ​បង្ក​ភាព​វឹកវរ​សង្គម​ ​និង​ប៉ះពាល់​ដល់​ប្រធានាធិបតី​ ​ត្រាំ​»​


​បណ្តា​ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​ ​ធ្លាប់​បាន​ព្រមាន​ថា​ ​អ៊ី​រ៉​ង់​ប្រហែលជា​ជ្រៀតជ្រែក​ដើម្បីឲ្យ​ប៉ះពាល់​ដល់​បេក្ខជន​ប្រធានាធិបតី​ ដូ​ណា​ល់ ​ត្រាំ​ ​ខណៈ​ដែល​រុស្ស៊ី​ព្យាយាម​ជួយ​លោក​ត្រាំ​ ​សម្រាប់​ការបោះឆ្នោត​នេះ​៕​ ប្រភពពី Reuters/kv

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner