ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន៥៤៩​គ្រួសារក្នុងឃុំស្អាងភ្នំ និងឃុំក្រាំង បានទទួលអំណោយ

ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវចំនួន៥៤៩គ្រួសារ បានទទួល​អំណោយ របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី។ អំណោយនោះត្រូវបានចែកជូន​តាមរយៈតំណាងដ៏​ខ្ពង់ខ្ពស់ពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះជួយមូលដ្ខានស្រុកស្អាង ។ ការចែកអំណោយជូនដល់ប្រជាពលរដ្ឋទាំង២ឃុំបានធ្វើឡើង នៅព្រឹកថ្ងៃ​ទី២២ ខែតុលាឆ្នាំ ២០២០នេះ ស្ថិតវត្តសាលាអណ្តែតហៅវត្តអណ្តូងស្ថិតក្នុងភូមិអណ្តូង ឃុំក្រាំងយ៉ូវ ។ សូមជម្រាបថាក្នុងចំនោមប្រជាព​លរដ្ឋទាំង៥៤៩គ្រួសារ មានប្រជាពលរដ្ឋ២៦៧គ្រួសារមកពីឃុំស្អាងភ្នំ និង២៧៩គ្រួសារ នៅឃុំក្រាំងយ៉ូវ ។ ថ្លែងក្នុងពិធីចែកអំណោយនេះ ឯកឧត្តម ប្រាក់ សុខុន បានមាន​ប្រសាសន៍​ផ្តាំផ្ញើការសួរសុខទុក្ខ​ពីសម្តេច​តេជោ និងបានបញ្ជាក់ថាការជួយនេះគឺពុំមានរើសអើងនិន្នា​ការនយោបាយនោះទេ ។ ឯកឧត្តមប្រាក់សុខុនក៏​បានជម្រុញឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព ប្រយ័ត្នកុមារ​តូចៗ​កុំឲ្យលេងទឹក ជាពិសេសទីណាមានទុក្ខ ទីនោះមានសម្តេចតេជោទៅជួយ ទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជាទៅជួយ ទីណាមាន​ទុក្ខ គឺទីនោះមានក្រុមការងារគណបក្សប្រជាជនកម្ពុជាទៅជួយ ។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner