ស្លាប់ដោយការលង់ទឹកកើនដល់៥១នាក់

មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងនៅថ្ងៃនេះថា មានមនុស្ស៤នាក់ទៀត បានស្លាប់ដោយសារជំនន់ទឹក ភ្លៀង ដែលនាំឲ្យករណីស្លាប់ដោយសារលង់ទឹកបានកើនដល់ចំនួន៥១ នាក់ហើយក្នុងរយៈពេល១២​ថ្ងៃជាប់គ្នា កន្លងមកនេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់​បណ្តាញព័ត៌មាន ថាករណី បាត់បង់ជីវិត៤នាក់ចុងក្រោយនេះ បានកើតឡើងកាលពីថ្ងៃទី២១តុលា។

ក្នុងចំណោមពលរដ្ឋ៤នាក់ ដែលស្លាប់ដោយលង់ទឹកនោះមាននៅខេត្ត បាត់ដំបង១នាក់, ខេត្តព្រះសីហនុ​១នាក់, ខេត្តកំពង់ស្ពឺ១នាក់ និងខេត្តបន្ទាយមានជ័យ១នាក់។

កម្ពុជាគិតត្រឹមពីថ្ងៃទី១១តុលាដល់ ២២តុលា ការស្លាប់ដោយករណីលង់ទឹក បានកើនឡើងចំនួន៥១​នាក់​ហើយ ក្នុងនោះមាន៥នាក់ បានស្លាប់កាលពីថ្ងៃទី១១តុលា, ៧នាក់បានស្លាប់កាលពីថ្ងៃទី១២តុលា, ៣នាក់​បានស្លាប់ កាលពីថ្ងៃទី១៣តុលា ,២នាក់បានស្លាប់កាលពីថ្ងៃទី១៤តុលា, ២នាក់បានស្លាប់កាលពីថ្ងៃទី​១៥តុលា, ២នាក់ បានស្លាប់កាលពីថ្ងៃទី១៦តុលា, ៥នាក់បានស្លាប់កាលពីថ្ងៃទី១៧តុលា, ៤នាក់បានស្លាប់​កាលពីថ្ងៃទី១៨តុលា, ១១នាក់បានស្លាប់កាលពីថ្ងៃទី១៩តុលា, ៦នាក់បានស្លាប់កាលពីថ្ងៃទី២០តុលា, និង៤នាក់ចុងក្រោយបានស្លាប់កាលពីថ្ងៃទី២១តុលា។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner