សមត្ថកិច្ចចាប់បានបុរសជាប្តីដែលបាញ់ប្រហារទៅប្រពន្ធនៅស្រុកក្រឡាញ់ ខេត្តសៀមរាប
ករណីបុរសម្នាក់បានបាញ់សម្លាប់ប្រពន្ធក្នុងឡាន តែមិនស្លាប់ នៅស្រុកក្រឡាញ់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ ។ សមត្ថកិច្ចបានអោយដឹងថាសង្ស័យបុរសជាប្តីមានឈ្មោះ ចាន់ ផល អាយុ ៥០ឆ្នាំនិងស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ សំអុល សុខដានី អាយុ២៧ឆ្នាំ បានរងរបួសធ្ងន់។
គួររំលឹកថា នៅវេលាម៉ោង ២និង៥០នាទីថ្ងៃទី២២ តុលា ២០២០មានករណីផ្ទុះអាវុធនៅចំណុចមុខសាលាបឋមសិក្សាសាមគ្គី ស្ថិតនៅផ្លូវជាតិលេខ៦ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលបង្កឡើងដោយឈ្មោះ ចាន់ ផល ហៅពៅ បាន ជិះរថយន្តពណ៌ខ្មៅមិនស្គាល់ម៉ាកស្លាកលេខ៨៧៨៧ និងអាវុធម៉ាកK៥៤មួយដើមផងដែរ។ ក្នុងហេតុការណ៍បាញ់នោះបណ្តាលឲ្យជនរងគ្រោះឈ្មោះ សំអុល សុខដានី រងរបួសធ្ងន់ចំដើមដោះខាងឆ្វេង១គ្រាប់។ក្រោយមានការផ្ទុះអាវុធជនបង្កបានឡើងរថយន្តគេចខ្លួនបាត់ ជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
សមត្ថកិច្ចបានចាប់ខ្លួនបុរសជាប្តី ដែលបាញ់សម្លាប់ប្រពន្ធក្នុងឡាន តែមិនស្លាប់ នៅស្រុកក្រឡាញ់ បានហើយ ។ គេមិនទាន់ដឹងថាករណីបាញ់សម្លាម់ប្រពន្ធខ្លួនឯងនេះបណ្តាលមកពីមូលហេតុអ្វីនោះទេ។ បច្ចុប្បន្ន ជនបង្ក ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និង កំពុងបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ៕