សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ ជួញដូរអាវុធតាមបណ្តាញសង្គម និងការកាន់កាប់អាវុធខុសច្បាប់

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនពីបទ ជួញដូរអាវុធតាមបណ្តាញសង្គម និងការកាន់កាប់អាវុធ​ខុស​ច្បាប់។សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រតិបត្តិការបង្ក្រាប នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅក្នុងខេត្តស្វាយរៀង។

ជនសង្ស័យឈ្មោះ អ៊ាន សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានឃាត់ខ្លួននៅចំណុចភូមិទួលស្រងាំ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ពាក់ព័ន្ធនឹងការជួញដូរអាវុធតាមបណ្តាញសង្គម និងការកាន់កាប់អាវុធ​ខុសច្បាប់ ។​បច្ចប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង​បញ្ជូនទៅអយ្យការអមសាលា​ដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner