បង្ក្រាបគ្រឿងញៀនជាងមួយគីឡូក្រាមនិងមេក្លោងជួញដូរគ្រឿងញៀនជាជនជាតិចិនចំនួន៣នាក់

មេក្លោងជួញដូរគ្រឿងញៀនជាជនជាតិចិនចំនួន៣នាក់រួមនិងគ្រឿងញៀនជាងមួយគីឡូក្រាមត្រូវបាន​សមត្ថកិច្ចបង្ក្រាប ។ សេចក្តីរាយការណ៍បានឲ្យដឹងនៅថ្ងៃទី២២តុលាឆ្នាំ២០២០នេះថា​មេក្លោងជួញដូរគ្រឿងញៀនជាជនជាតិចិន ចំនួន ៣នាក់ ទី១-ឈ្មោះ ប៉ា អ៊ីង ភេទប្រុស អាយុ២៤ឆ្នាំ អ្នកជួញដូរគ្រឿង​ញៀន, ទី២-ឈ្មោះ ហ៊ួក ថាវ ភេទប្រុស អាយុ២៤ឆ្នាំ អ្នកជួញដូរ គ្រឿងញៀន និងទី៣-ឈ្មោះ SHI SI BEI ភេទប្រុស អាយុ៤៩ឆ្នាំ មេក្លោងជួញដូរ គ្រឿងញៀន។

ប្រតិបត្តិការបង្ក្រាបបានធ្វើឡើងនៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខបន្ទប់ជួល ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានី ភ្នំពេញ។ វត្ថតាងរួមមានសារធាតុញៀនសរុបជាង១គីឡូក្រាម មេតំហ្វេតាមីន, គ្រាប់(WY), អ៊ិចស្តាស៊ី, ជញ្ជីងថ្លឹង ០១គ្រឿង និងទូរស័ព្ទ ០២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅសាលដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner