ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០
ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៨ពាន់៩៨ករណី និងការស្លាប់ថ្មីមានចំនួន១៧១នាក់។ ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៨រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, សឹង្ហបុរី, មីយ៉ាន់ម៉ា,ម៉ាឡេស៊ី, ថៃ, វៀតណាម, និងប្រទេសឡាវ ។ប្រទេសដែលមានការស្លាប់ថ្មីមាន៤ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, និងប្រទេសម៉ាឡេស៊ី។ ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីមាន២ប្រទេស គឺប្រទេសកម្ពុជា, និងប្រទេសប្រុយណេ។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីច្រើនជាងគេក្នុងបណ្តាប្រទេសអាស៊ានដែលមានការឆ្លងថ្មីចំនួន៤ពាន់៤៣២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៧ម៉ឺន៧ពាន់៥៤១ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១០២នាក់ដែលនាំឲ្យ ការស្លាប់សារុបបានឡើងដល់ចំនួន១ម៉ឺន២ពាន់៩៥៩នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល២៤ម៉ោងមានការឆ្លងថ្មីចំនួន១ពាន់៦៤៥ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៣៦ម៉ឺន៣ពាន់៨៨៨ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៣៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៧៨៣នាក់។
នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ពាន់១៩៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ម៉ឺន៩ពាន់៦៩៦ករណី។ ចំណែការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន២៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩៧២នាក់។
ប្រទេសម៉ាឡេស៊ីមានការឆ្លងថ្មីចំនួន៧៣២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២ម៉ឺន២ពាន់៩៥៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១៩៩នាក់។
នៅក្នុងប្រទេសសឹង្ហបុរីក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៨១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៧ពាន់៩៤១ករណី។
ប្រទេសថៃមានការឆ្លងថ្មីចំនួន១០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៧១៩ករណី។
ប្រទេសវៀតណាមមានការឆ្លងថ្មីចំនួន៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ពាន់១៤៤ករណី។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៤ករណី។
ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីគឺប្រទេសកម្ពុជា, និងប្រទេសប្រុយណេ។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨៦ម៉ឺន៧ពាន់៣៤៣ករណី, និងការស្លាប់មាន២ម៉ឺន១ពាន់៣៨នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ៤១លានករណី, និងការស្លាប់មានជាង១លាន១៣ម៉ឺននាក់។