៥៩៤គ្រួសារទទួលព្រះរាជអំណោយព្រះមហាក្សត្រនៅកំពង់ធំ

អំណោយព្រះមហាក្សត្រនិងសម្តេចម៉ែ បានចែកជួនប្រជាពលរដ្ឋ៥៩៤គ្រួសារដែលរងទឹកជំនន់ក្នុងខេត្តកំពង់ ធំ។ ព្រះរាជអំណោយរបស់ព្រះអង្គទាំងទ្វេ ត្រូវបានត្រូវបានក្រុមមន្ត្រីនៃក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី២២ តុលានេះ យកទៅចែកជួនដល់ពលរដ្ឋរងគ្រោះ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ ព្រះរាជអំណោយរួមមាន ក្នុង គ្រួសារនី​មួយ​​ៗ ទទួលបាន អង្ករ៥០គីឡូ, មី១កេស,  មុង១,  ក្រមា១, សារុង១, ភួយ១, ត្រីខ១០កំប៉ុង កៅស៊ូតង់ ១, សាប៊ូ​ដុំ៥ដុំ, អាវយឺត១ និងថរិកា ៤០ម៉ឺនរៀល។ កម្ពុជាដែលមានពលរដ្ឋជាង៤១ម៉ឺននាក់បានរងនឹងជំនន់ទឹក ភ្លៀង បានទទួលជំនួយជាបន្តបន្ទាប់ពីក្រុមសប្បុរសជនក្នុងនិងក្រៅប្រទេស, កាកបាទក្រហម, រាជរដ្ឋាភិបាល និងព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ ជាទីគោរពសក្ការៈផងដែរ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner