កម្ពុជានិងសហរដ្ឋអាមេរិកចុះ MOU លើការផ្តល់ប្រកាសនីយបត្រតក្កកម្ម
កម្ពុជា និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នាតាមប្រព័ន្ធOnline ស្តីពីកិច្ចសហ ប្រតិបត្តិការពន្លឿនការផ្តល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា។ ប្រកាសនីយបត្រតក្កកម្ម គឺជាវិញ្ញាបនបត្រដែល បានផ្តល់ដើម្បីការពារតក្កកម្ម។ នៅយប់ថ្ងៃ២១តុលាឆ្នាំ២០២០ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របបស់កម្ពុជា និងអង្គភាពប្រកាសនីយបត្រតក្កកម្ម និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក USPTO បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នាថ្មីមួយបន្ថែមទៀតស្តីពីកិច្ចសហប្រតិបត្តិការពន្លឿនការផ្តល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា។ ពិធីចុះហត្ថលេខានោះ ធ្វើឡើងតាមប្រព័ន្ធOnline គឺរវាងទេសរដ្ឋ មន្ត្រី ចម ប្រសិទ្ធនៃក្រសួងឧស្សាហកម្ម ជាមួយលោកអាន់ឌ្រូ ឡានស៊ូ នាយកអង្គភាពប្រកាសនីយបត្រតក្កកម្ម និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក នៃរដ្ឋធានីវ៉ាស៊ីនតោន។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy ក៏បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខានោះផងដែរ។
ភាគីចុះហត្ថលេខាទាំងពីរ បានបង្ហាញនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលបានឈាន ដល់ពិធីចុះហត្ថលេខានាថ្ងៃនេះ ដែលជាផ្នែកមួយរួមចំណែកក្នុងការទាក់ទាញអ្នកវិនិយោគពីសហរដ្ឋអាមេរិក មកកម្ពុជាឲ្យបានកាន់តែច្រើនឡើងក្នុងជំនឿទុកចិត្តថា ស្នាដៃបច្ចេកវិទ្យា និងរបបគំហើញផ្សេងៗដែលចង់មក ផលិតវិនិយោគនិងផ្តល់សេវានៅកម្ពុជា ត្រូវបានទទួលកិច្ចការពារនូវកម្មសិទ្ធិបញ្ញាផ្នែកប្រកាសនីយបត្រតក្កកម្ម ស្ថិតក្នុងសុពលភាពរបស់ខ្លួន៕