កម្ពុជានិងសហរដ្ឋអាមេរិកចុះ MOU លើការផ្តល់ប្រកាសនីយបត្រតក្កកម្ម

អ្នកវិនិយោគជប៉ុនបានបញ្ជាក់ថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសអាទិភាពសម្រាប់ក្រុមវិនិយោគិនជប៉ុន នៅ ពេលដែលក្រុមអ្នកបណ្តាក់ទុនជប៉ុន នឹងធ្វើការផ្លាស់ប្ដួរទីតាំងរោងចក្ររបស់គេពីប្រទេសចិនមកកាន់តំបន់ អាស៊ាន។ ការបញ្ជាក់កម្ពុជាជាអាទិភាព បានធ្វើឡើងដោយប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន លោកម៉ាសាហ៊ីរ៉ូ មីយ៉ាអូ នៅក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិនៅ ថ្ងៃទី២២តុលា​ក្នុងឳកាសសម្ដែងការគួរសម និងជម្រាបលាពេលបញ្ចប់អណត្តិបេសកកម្មនៅកម្ពុជា។ ក្នុងជំនួប នោះ តំណាងថ្មីនៃអង្គការពាណិជ្ជកម្មជប៉ុន លោកស្រី Marisa Haruta ក៏មានវត្តមានក្នុងឳកាសនោះផងដែរ។ លោកម៉ាសាហ៊ីរ៉ូ មីយ៉ាអូ បានបញ្ជាក់ប្រាប់លោករដ្ឋមន្រ្ដីកម្ពុជាថា ក្រុមហ៊ុនជប៉ុនមួយចំនួនមានបំណងផ្លាស់ប្ដូរ ទីតាំងរបស់ខ្លួនពីប្រទេសចិនមកបណ្ដាប្រទេសអាស៊ាន។ លោកបានថ្លែងថា កម្ពុជាគឺជាប្រទេសក្នុងចំណោម អទិភាពសម្រាប់អ្នកវិនិយោគិនជប៉ុន។ តំណាងអង្គការពាណិជ្ជកម្មជប៉ុនដដែល បានជម្រាបជូនផងដែរថា ក្រុមហ៊ុនជប៉ុនមួយចំនួនកំពុងចាប់អារម្មណ៍ខ្ពស់លើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសលើប្រភេទកសិផល សរីរាង្គសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅជប៉ុន និងគោលដៅដទៃទៀត ដែលផលិត ផលសរីរាង្គមានតម្រូវការខ្ពស់។ លោកនៅបានថ្លែងពីគោលបំណងពីការនាំចេញទំពាំងឫស្សីកម្ពុជាចំនួន ៣០តោន ទៅកាន់ប្រទេសជប៉ុនផងដែរ។

លោករដ្ឋមន្រ្ដីកម្ពុជា បានថ្លែងសេចក្ដីស្វាគមន៍ និងជំរុញឱ្យវិនិយោគិនជប៉ុន មកបើកអាជីវកម្ម ឬរោងចក្រកែ ច្នៃផ្សេងៗនៅកម្ពុជា និងលើកទឹកចិត្តឱ្យមានការនាំចេញកសិផល ក៏ដូចជាផលិតផលកែច្នៃរបស់កម្ពុជាបន្ថែម ទៅប្រទេសជប៉ុន និងគោលដៅសក្ដានុពលដទៃទៀត ជាពិសេសគឺត្រូវទាញយកផលប្រយោជន៍ឱ្យបានពេញ លេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាគូភាគី។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner