ឆ្នាំ២០២១មានថ្ងៃឈប់សម្រាក២១ថ្ងៃ

ចំនួនថ្ងៃឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ សម្រាប់ឆ្នាំ២០២១ខាងមុខនេះ ត្រូវបាន បញ្ជាក់តាមអនុក្រិត្យថា នឹងមាន២១ ថ្ងៃ។ យោងតាមអនុក្រិត្យដដែល ថ្ងៃឈប់ទាំង២១ថ្ងៃរួមមាន ថ្ងៃ១មករា ទិវាចូលឆ្នាំសកល សម្រាក១ថ្ងៃ, ថ្ងៃទី៧មករា ទិវាជ័យជំនៈលើរបបប្រល័យពូជសាសន៍ សម្រាក១ថ្ងៃ, ថ្ងៃទី៨មី នា ទិវានារីអន្តរជាតិ សម្រាក១ថ្ងៃ,  ថ្ងៃ១៤,១៥,១៦មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្រាក៣ថ្ងៃ, ថ្ងៃទី២៦ មេសា បុណ្យវិសាខបូជា សម្រាក១ថ្ងៃ, ថ្ងៃទី៣០មេសា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក១ថ្ងៃ, ថ្ងៃទី១ឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក១ថ្ងៃ, ថ្ងៃទី១៤ឧសភាព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ សម្រាក១ថ្ងៃ, ថ្ងៃទី ១៨មិថុនា ព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចម៉ែ សម្រាក១ថ្ងៃ, ថ្ងៃទី២៤កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ សម្រាក១ ថ្ងៃ, ថ្ងៃទី៥,៦,៧ តុលា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក៣ថ្ងៃ, ថ្ងៃទី១៥តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះបរមរតនកោដ្ឋ សម្រាក១ថ្ងៃ, ថ្ងៃទី២៩តុលា ព្រះរាជពិធីគ្រងព្រះរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត សម្រាក១ថ្ងៃ, ថ្ងៃទី៩វិច្ឆិកា ពិធីបុណ្យឯករាជ្យសម្រាក១ថ្ងៃ និងថ្ងៃទី១៨,១៩ ២០ វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក សម្រាក១ថ្ងៃ។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner