វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល ប្រជុំបូកសរុបរបាយការណ៍ស្តីពីការអនុវត្តន៍ផែនការសកម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២០

អត្ថបទដោយ៖
Kien Sereyvuth

ដីឥដ្ឋ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្តីពីការអនុវត្តផែនការសកម្មភាពឆមាសទី១ ឆ្នាំ២០២០ ដឹកនាំដោយលោកនាយកវិទ្យាស្ថាន នៅបន្ទប់រដ្ឋបាល និងដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីចំណុះវិទ្យាស្ថាន។

លោកនាយកវិទ្យាស្ថាន បានឲ្យដឹងថា កិច្ចប្រជុំនេះ បានផ្តោតលើរបៀបវារៈដូចខាងក្រោម៖
១. បូកសរុបរបាយការណ៍ស្តីពីការអនុវត្តផែនការសកម្មភាព ក្នុងឆមាសទី១ ឆ្នាំ២០២០
២. មតិចូលរួមរបស់សមាជិក សមាជិកា
៣. បញ្ហាផ្សេងៗ។

បន្ទាប់ពីបានដំណើរការតាមរបៀបវារៈខាងលើរួចមក លោកប្រធានអង្គប្រជុំបានណែនាំឱ្យការិយាល័យរដ្ឋបាល-សរុប យករបាយការណ៍នេះ ទៅរៀបចំ ផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ជូនទៅមន្ទីចាត់ការឱ្យទាន់ពេលវេលា។       ឆ្លៀតក្នុងឱកាសនោះ លោកនាយក ក៏បានក្រើនរំឭក ដាស់តឿនដល់មន្ត្រីគ្រប់កម្រិតរបស់វិទ្យាស្ថាន ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចបន្តទៀត ឲ្យទទួលបានលទ្ធផលល្អប្រសើរតាមការកំណត់៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner