តំបន់ប្រតិបត្តិការសឹករងកណ្តាល ទទួលនូវអំណោយគ្រឿងឧបភោគបរិភោគពីកងរាជអាវុធហត្ថខេត្តដើម្បីបន្តយកទៅចែកជូនដល់សមាជិកអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត
កណ្តាល៖ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានទទួលអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគ ដើម្បីធ្វើកម្មភាពមនុស្សធម៌ចែកជូនបន្តទៅដល់បងប្អូនជាសមាជិកសមាជិការសមាគមនអតីយុទ្ធជនកម្ពុជាខេត្តកណ្តាល ។ ពិធីប្រគល និងទទួល នូវសម្ភារៈជាគ្រឿងឧបភោគបរិភោគ ធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកណ្តាលដឹកនាំដោយ លោកវរៈសេនីយ៍ឯក ចាន់ រ៉ាដែន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី គង់ សវុត្ថា មេបញ្ចាការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល។
តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី គង់ សវុត្ថា មេបញ្ចាការរង សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានឧបត្ថម្ភនូវសម្ភារៈជាគ្រឿងឧបភោគបរិភោគនេះ គឺជាការចូលរួមចំណែកក្នុងសកម្មភាពយ៉ាងសំខាន់សមាគមនអតីយុទ្ធជនកម្ពុជាខេត្តកណ្តាល ដែលមានជីវភាពខ្វះខាត ជួបនូវបញ្ហាលំបាកផ្សេងៗ។
គួរបញ្ជាក់ថា អំណោយជាសំសម្ភារៈ និងគ្រឿងឧបភោគបរិភោគរួមមានៈ ទឹកសុទ្ធ ៥០ កេះ ទឹកក្រូច ១៤ យួរ មី ៣០ កេះ ទឹកត្រី ៥យួរ ទឹកស៊ីអៀវ ៥ យួរ និងត្រីខ ៥ យួរ ៕