គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដាក់គោលដៅចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា
ភ្នំពេញ៖ អនុវត្តន៍តាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ។
នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ២០: ០០នាទីយប់ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅផ្លូវលេខ១០១៩(ផ្លូវហាណូយ) ចំណុចជិតស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយមានកម្លាំងចូលរួមសរុប ៧១នាក់ ក្នុងនោះ មន្រ្តីសាលាខណ្ឌចំនួន ០៧នាក់ នគរបាលខណ្ឌចំនួន ៣៣នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន ២១នាក់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ១០នាក់ ។ ប្រតិបត្តិការខាងលើ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ១៧២គ្រឿង ដោយពុំមានបទល្មើសអ្វីគួរឲ្យកត់សម្គាល់ឡើយ៕