អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤១លាន៩សែននាក់ ក្នុងនោះស្លាប់ជាង១លាន១៤ម៉ឺននាក់ និងជាសះស្បើយជាង៣១លាន១៨ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤១លាន៩៧ម៉ឺន៤ពាន់១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៤ម៉ឺន២ពាន់៦៤២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣១លាន១៨ម៉ឺន១ពាន់៨០១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ។
សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៦៦ម៉ឺន១ពាន់៦៥១នាក់ ស្លាប់ចំនួន២២ម៉ឺន៨ពាន់៣៨១នាក់ និងជាសះស្បើយចំនួន៥លាន៦៥ម៉ឺន៥ពាន់៣០១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៧៥ម៉ឺន៩ពាន់៦៤០នាក់ ស្លាប់ចំនួន១១ម៉ឺន៧ពាន់៣៣៦នាក់ និងជាសះស្បើយ៦លាន៩៤ម៉ឺន៦ពាន់៣២៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៣៣ម៉ឺន២ពាន់៦៣៤នាក់ ស្លាប់១៥ម៉ឺន៥ពាន់៩៦២នាក់ និងជាសះស្បើយ៤លាន៧៨ម៉ឺន៥ពាន់២៩៧នាក់ ៕