​អង្គការ​ ​WHO​ ​បញ្ជាក់​ថា​ ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​តាមរយៈ​ការធ្វើដំណើរ​តាម​ជើង​ហោះហើរ​គឺ​អាច​កើតឡើង​ ​ប៉ុន្តែ​ហា​និ​ភ័យ​ហាក់ដូចជា​ទាប​ណាស់

​ស្វីស​៖​ ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​បញ្ជាក់​ថា​ ​ហា​និ​ភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​ ​CO​V​I​D​-19 ​នៅ​លើ​ជើង​ហោះហើរ​ ​ហាក់​មាន​ក​ម្រិ​ត​ទាប​ណាស់​ ​ប៉ុន្តែ​មិន​អាច​បដិសេធ​ថា​ ​គ្មាន​នោះ​ទេ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​យប់​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​សេចក្តីថ្លែង​ការណ៍​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​បាន​បញ្ជាក់​ថា​ ​ការ​ឆ្លង​រាលដាល​តាមរយៈ​ការធ្វើដំណើរ​តាម​ជើង​ហោះហើរ​ ​គឺ​អាច​កើតឡើង​ ​ប៉ុន្តែ​ហា​និ​ភ័យ​ហាក់ដូចជា​ទាប​ណាស់​ ​ដោយសារតែ​ម​រិ​មា​ណ​នៃ​អ្នកដំណើរ​ ​និង​របាយការណ៍​អំពី​ករណី​ឆ្លង​គឺ​មាន​តិចតួច​ ​។​


​បើ​តាម​ស្ថាប័ន​អាកាសចរណ៍​ពិភពលោក​ ​I​AT​A​ ​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែ​តុលា​កន្លងទៅ​ ​មាន​ករណី​ឆ្លង​តែ​៤​៤​ករណី​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ ​ក្នុងចំណោម​អ្នកដំណើរ​១​.​២​ពាន់​លាន​នាក់​នៅ​ឆ្នាំនេះ​ ​ឬ​មានន័យ​ថា​ ​មាន​ម្នាក់​ក្នុងចំណោម​អ្នកដំណើរ​២​៧​លាន​នាក់​ ​។​ ​ប៉ុន្តែ​របាយការណ៍​នេះ​ ​ក្រោយមក​ត្រូវ​បាន​បដិសេធ​ដោយ​អ្នកវិទ្យាសាស្ត្រ​ម្នាក់​ដែល​បាន​ស្រាវជ្រាវ​លើ​ករណី​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner