លោក​ វ៉្លា​ឌី​មៀរ ​ពូ​ទី​ន​ ​អះអាង​ថា​ ​ស​ម្ព័ន្ធ​ភាព​យោធា​រវាង​រុស្ស៊ី ​និង​ ​ចិន​មិន​អាច​ច្រានចោល​បាន​ឡើយ

រុស្ស៊ី​៖​ ​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ា​ឌី​មៀ​រ​ ​ពូ​ទី​ន​ ​ថ្លែង​ថា​ ​ឥឡូវនេះ​មិន​ចាំបាច់​មាន​ស​ម្ព័ន្ធ​ភាព​យោធា​រុស្ស៊ី-​ចិន​ទេ​ ​ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ថា​ ​វា​អាច​នឹង​ត្រូវ​បង្កើត​ឡើង​នា​ពេល​អនាគត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​នៅ​ពេល​សួរ​ក្នុង​សន្និសីទ​តាម​វីដេអូ​ជាមួយ​អ្នកជំនាញ​នយោបាយ​អន្តរជាតិ​ ​នៅ​ ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​ថា​តើ​ស​ម្ព័ន្ធ​ភាព​យោធា​រវាង​រុស្ស៊ី ​និង​ ​ចិន​អាច​ទៅរួច​ទេ​ ​លោក​ ​ពូ​ទី​ន​ ​បាន​ឆ្លើយតប​ថា​ ​យើង​មិន​ត្រូវការ​វា​ទេ​ ​ប៉ុន្តែ​តាម​ទ្រឹស្តី​ ​វា​ពិតជា​អាច​ទៅរួច​ក្នុង​ការ​ស្រមៃ​អំពី​វា​ ​។​ ​សេចក្តីថ្លែង​ការណ៍​របស់​លោក​ ​ពូ​ទី​ន​ ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​កាន់តែ​ស៊ី​ជម្រៅ​រវាង​ទីក្រុង​មូស្គូ ​និង​ទីក្រុង​ប៉េកាំង​ ​ចំ​ពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ ​នៅ​ក្នុង​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​ជាមួយ​សហរដ្ឋអាមេរិក​ ​។​


​គួរ​បញ្ជាក់​ថា​ រុស្ស៊ី​បាន​ស្វែងរក​ការ​អភិវឌ្ឍ​នូវ​ចំណង​ទាក់ទង​កាន់តែ​ខ្លាំង​ជាមួយ​ចិន​ ​នៅពេលដែល​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​លោក​ខាងលិច​ ​បាន​ធ្លាក់ចុះ​ដល់ក​ម្រិ​ត​ទា​ប់​បំផុត​ដូច​នៅ​ក្រោយ​សង្គ្រាមត្រជាក់​ ​ជុំវិញ​ការ​កាត់​យក​តំបន់​ឧបទ្វីប​គ្រី​មេ​របស់​អ៊ុយ​ក្រែ​ន​ ​ការចោទប្រកាន់​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២​០​១​៦​ ​និង​រឿងប្រេះឆា​ផ្សេងៗ​ជាច្រើន​ទៀត​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner