ស្លាប់ដោយការលង់ទឹកកើនដល់៥៧នាក់
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងនៅថ្ងៃនេះថា មានមនុស្ស៦នាក់ទៀត បានស្លាប់ដោយការលង់ទឹក ដែល នាំឲ្យចំនួនអ្នកស្លាប់បានកើនដល់៥៧នាក់ហើយក្នុងរយៈពេល១៣ថ្ងៃជាប់គ្នា កន្លងមកនេះ។ នាយ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថាការបាត់បង់ជីវិត៦នាក់ចុងក្រោយនេះ បានកើតឡើងកាលពី ថ្ងៃទី២២តុលា ក្នុងនោះនៅខេត្តបាត់ដំបង២នាក់ ,កំពង់ចាមម្នាក់, កំពង់ឆ្នាំង២នាក់ និងខេត្តពោធិ៍សាត់ម្នាក់ ។ជាមួយគ្នានេះ ម្សិលមិញនេះ ក្មេងស្រីដែលរអិលជើងធ្លាក់ទឹកនៅរមណីដ្ឋានក្បាលឆាយ ត្រូវបានគេប្រទះឃើញសាកសពផងដែរ។
កម្ពុជាគិតត្រឹមពីថ្ងៃទី១១តុលាដល់ ២២តុលា ការស្លាប់ដោយករណីលង់ទឹក បានកើនឡើងចំនួន៥៧នាក់ ហើយ ក្នុងនោះមាន៥នាក់ បានស្លាប់កាលពីថ្ងៃទី១១តុលា, ៧នាក់បានស្លាប់កាលពីថ្ងៃទី១២តុលា, ៣នាក់ បាន ស្លាប់ កាលពីថ្ងៃទី១៣តុលា ,២នាក់បានស្លាប់កាលពីថ្ងៃទី១៤តុលា, ២នាក់បានស្លាប់កាលពីថ្ងៃទី១៥ តុលា, ២នាក់ បានស្លាប់កាលពីថ្ងៃទី១៦តុលា, ៥នាក់បានស្លាប់កាលពីថ្ងៃទី១៧តុលា, ៤នាក់បានស្លាប់ កាលពីថ្ងៃទី១៨តុលា, ១១នាក់បានស្លាប់កាលពីថ្ងៃទី១៩តុលា, ៦នាក់បានស្លាប់កាលពីថ្ងៃទី២០តុលា, ៤នាក់ បានស្លាប់ កាលពីថ្ងៃទី២១តុលា, និង៦នាក់ចុងក្រោយកាលពីថ្ងៃទី២២តុលា។