កងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០បានបន្តដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈនៅថ្ងៃទី២៣តុលា
ការដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈនៅតែបន្តសកម្មភាពជូនពួកគាត់ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់។ កងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០ បានប្រើប្រាស់ អូប័រចំនួន១០គ្រឿង ដែលមានកម្លាំងទ័ពរបស់កងពលមានចំនួនប្រមាណ១០០នាក់ នៅព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២០។ សូមជម្រាបថា សម្រាប់ ខណ្ឌ ដង្កោ ដែលបានទទួលរងការលិចលង់ដោយទឹកជំនន់អស់រយៈពេល១០ថ្ងៃហើយ។ ទោះ ជាយ៉ាងណាក៏ដោយ កម្លាំង របស់កងពលតូចលេខ៧០ បានសហការជាមួយ កម្លាំង ចម្រុះដទៃទៀតនោះ គឺនៅតែបន្តជួយប្រជាពលរដ្ឋក្នុងមធ្យោបាយ ដឹកជញ្ជូនជូនពួកគាត់។
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រងផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។