សមាជិក០២នាក់ នៃក្រុមយុទ្ធនាឃោសនារបស់លោក ដូណាល់ ត្រាំ ធ្វើតេស្តវិជ្ជមាន COVID-19

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ សមាជិក០២នាក់ នៃក្រុមយុទ្ធនាការឃោសនារបស់ប្រធានា ធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលជាអ្នកជួយរៀបចំកម្មវិធីជួបជុំក្នុងយុទ្ធការឃោសនាស្វែងរកសម្លេងឆ្នោតក្នុងទីក្រុង Tulsa រដ្ឋ Oklahoma ត្រូវបានធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២០ ។

ប្រភពបានឱ្យដឹងថា អស់រយៈពេលជាច្រើនម៉ោង មុនពេលប្រារព្ធយុទ្ធការឃោស នាស្វែងរកសម្លេងឆ្នោតដំបូងកាលពីចុងសប្ដាហ៍មុននេះ ក្រុមយុទ្ធនាការឃោស នាបាននិយាយថា មានសមាជិក០៦នាក់នៃក្រុមយុទ្ធនាការឈានមុខក្នុងទីក្រុង Tulsa ត្រូវបានធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 ។

សូមបញ្ជាក់ថា យុទ្ធការឃោសនាស្វែងរកសម្លេងឆ្នោតដំបូងរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅទីក្រុង Tulsa រដ្ឋ Oklahoma កាលពីចុងសប្ដាហ៍មុននេះ មានអ្នកចូលរួមប្រមាណ៦ពាន់២រយនាក់ប៉ុណ្ណោះ ដែលតិចជាងការប៉ាន់ស្មានថា មានអ្នកចូលរួមពេញសាល១ម៉ឺន៩ពាន់នាក់ បើទោះបីអាជ្ញាធរសុខាភិបាលព្រួយបារម្ភថា វាអាចនឹងបង្កជាការឆ្លងរាតត្បាតខ្លាំងនៃជម្ងឺ COVID-19 ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner