លោក វ្ល៉ាឌីមៀ ពូទីន និយាយថា បើសិនជារដ្ឋធម្មនុញ្ញអនុញ្ញាតនោះ លោកអាចនឹងចូលរួមប្រជែងយកតំណែងប្រធានាធិបតីរុស្ស៊ីជាថ្មីទៀត

រុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាក់ថា នឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីជាថ្មីម្ដងទៀត បើសិនជាវិសោធនកម្មរដ្ឋធម្មនុញ្ញ អនុញ្ញាតឱ្យលោកធ្វើដូច្នេះ ត្រូវបានអនុម័តនៅក្នុងការបោះឆ្នោតប្រជាមតិ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវបានអនុម័តដោយសភា និងតុលាការកំពូលរុស្ស៊ីរួចហើយ នៅឡើយតែត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិ ។ រុស្ស៊ីនឹងរៀបចំការបោះឆ្នោតប្រជាមតិមួយ ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅថ្ងៃទី០១ ខែកក្កដាខាងមុខ ហើយបើវាត្រូវបានអនុម័តមែននោះ លោក ពូទីន អាចនឹងចូលរួមប្រកួតប្រជែងក្នុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២៤ ។

សូមជម្រាបថា ស្ថិតក្រោមរដ្ឋធម្មនុញ្ញរុស្ស៊ីបច្ចុប្បន្ន លោក ពូទីន ត្រូវតម្រូវឱ្យចុះចេញពីតំណែងនៅឆ្នាំ២០២៤ខាងមុខនេះ នៅពេលដែលលោកផុតអាណត្តិជាប្រធានាធិបតី ប៉ុន្តែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានគេរំពឹងថា អាចនឹងបើកផ្លូវឱ្យលោកបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣៦ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner