ប្រមុខអង្គការ WHO បញ្ជាក់ថា ផលប៉ះពាល់ពីជំងឺ COVID-19 អាចនឹងរយៈពេលរាប់សិបឆ្នាំ ដោយសារតែខ្វះខាតសាមគ្គីភាពជាសកល

អត្ថបទដោយ៖
Kien Sereyvuth

បរទេស៖ ការឆ្លងរាតត្បាតនៃមេរោគ COVID-19 នៅតែបន្តកើនឡើងដដែល ហើយផលប៉ះពាល់របស់វាអាចនឹងមានរយៈពេលរាប់សិបឆ្នាំក៏ថាបាន ដោយសារតែការខ្វះខាតសាមគ្គីភាពជាសកល នេះបើតាមការអះអាងរបស់អគ្គនាយក អង្គការសុខភាពពិភពលោក WHO និងចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។

នៅក្នុងវេទិកាសុខាភិបាលមួយ រៀបចំឡើងដោយអាជ្ញាធរទីក្រុងឌូបៃ តាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទម្សិលមិញ លោក តេដ្រូស អាដាណម ហ្គេប្រេយែសឹស បានថ្លែងថា យើងមិនអាចកម្ចាត់ COVID-19 បាន នៅពេលដែលពិភពលោកកំពុងបែកបាក់គ្នានោះទេ… ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងមានសុវត្ថិភាពឡើយ ទាល់តែយើងទាំងអស់គ្នាមានសុវត្ថិភាព ។

សូមជម្រាបថា ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន១៨ម៉ឺន៥ពាន់៩៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៧ម៉ឺន៤ពាន់២៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន៩២ម៉ឺន១ពាន់៣៨០នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner