ចិនរកឃើញអ្នកឆ្លង COVID-19 ចំនួន២២ករណីថ្មីបន្ថែមទៀត ក្នុងនោះមាន១៣ករណីក្នុងស្រុក និង០៩ករណីនាំចូលពីក្រៅប្រទេស

អត្ថបទដោយ៖
Kien Sereyvuth

ចិន៖ ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ ចិនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន២២ករណីបន្ថែមទៀត ក្នុងនោះមាន១៣ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៩ករណីទៀតជាករណីនាំចូលពីបរទេស នេះបើតាម របាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ និងចុះផ្សាយសារព័ត៌មានស៊ីនហួរ ។

ក្នុងចំណោមប្រភេទករណីឆ្លងក្នុងស្រុកទាំង១៣ករណីនេះ ត្រូវបានរាយការណ៍ចេញពីរដ្ឋធានីប៉េកាំងទាំងអស់ ខណៈ០៩ករណីទៀតដែលជាប្រភេទករណីនាំចូលពីបរទេសវិញ គឺត្រូវបានរាយការណ៍ចេញពីខេត្តហ្គាន់ស៊ូ ចំនួន០៧ករណី និង០២ករណីទៀតនៅខេត្តជាំងស៊ូ និងខេត្តសានស៊ី ចំនួនមួយករណី ។

សូមជម្រាបថា ចិនស្ថិតនៅក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែការឆ្លងរាតត្បាតនៃមេរោគ COVID-19 ដោយគិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ចិនមានអ្នកឆ្លងសរុប៨ម៉ឺន៣ពាន់៤១៨ករណី ក្នុងនោះមានអ្នកស្លាប់៤ពាន់៦៣៤នាក់ និងជាសះស្បើយឡើងវិញ៧ម៉ឺន៨ពាន់៤២៥នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៣៥៩នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner