រថយន្ត TUNDRA បើកបរលឿនពេកដល់ផ្លូវកោងមិនបង្អង់ល្បឿនបានជ្រុលទៅបុកខឿនចែកទ្រូងផ្លូវបាក់ជាច្រើនកង់ ឯរថយន្តធ្លាក់ផ្លូវបន្តទៅបុករបងថ្មបន្ថែមរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក TUNDRA មួយគ្រឿងក្នុងល្បឿនលឿន ខណះដល់ផ្លូវ កោងបួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ រថយន្តរ៉េចង្កូតមកខាងស្តាំដៃវិញ បន្តទៅបុករបងថ្ម បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ផ្អើលសន្តិសុខក្នុងបឹងកក់ចុះមកអន្តរាគមន៏ កាលពីវេលា ម៉ោង៧និង៥០នាទីយប់ ថ្ងៃសុក្រ ទី២៣ ខែតុលាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវR11កែង នឹងផ្លូវR5 ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក TUNDRA ពណ៌ស មួយគ្រឿង ពាក់ផ្លាក លេខភ្នំពេញ2Y-3393 ធ្វើដំណើរតាមបណ្ដោយផ្លូវR5  ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតខាងលើកែងនិងផ្លូវR11 ផ្លូវ កោងបួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ រថយន្តរ៉េចង្កូតមកស្តាំដៃធ្លាកផ្លូវបន្តទៅបុករបងថ្មពេញទំហឹងផ្អើលដល់សន្តិសុខយាមនៅក្នុងបឹងកក់ ចុះមកអន្តរាគមន៏ សំណាងល្អអ្នកបើកបរមិនមានរងរបួសនោះទេបានចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែកឯរថយន្តរងការខូចខាតចំហៀងខាងស្តាំយ៉ាងដំណំ។

 ក្រោយកើតហេតុខាងសន្តិសុខបឹងកក់បានរក្សារថយន្តទុក រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាមួយខាងក្រុមហ៊ុន នៅក្នុងបឹងកក់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ នៅពេលក្រោយ៕ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner