រុឺម៉ក PassApp បេីកគេចម៉ូតូបណ្ដាលឲ្យក្រឡាប់កិនស្ត្រីម្នាក់ស្លាប់នៅក្បែរទីស្នាក់ការកងរាជអាវុធហត្ថខណ្ឌមានជ័យ

ភ្នំពេញ ៖ រុឺម៉ក PassApp មួយគ្រឿងគេចពីម៉ូតូក៏ក្រឡាប់សង្កត់ទៅលើអ្នករួមដំណើរ២នាក់បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់និងចៅស្រីរងរបួសស្រាល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្បែរទីបញ្ចាការកងរាជអាវុធហត្ថខណ្ឌមានជ័យ ក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ  ហួន នីម ហៅស្រូយ  ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ។

   យោងតាមប្រភពពីម្ចាស់អ្នកបេីករុឺម៉កPassAppបានប្រាប់ថា  មុនពេលកើតហេតុគាត់បានឌុបស្រ្ដីនិងចៅស្រីជនរងគ្រោះពីផ្លូវវេងស្រេងទៅផ្ទះនៅឯភូមិត្នោតជ្រុំ៤ ស្ទឹងមានជ័យទី២ ពេលមកជិះមកដល់ទីស្នាក់ការកងរាជអាវុធហត្ថខណ្ឌមានជ័យ  ក៏មានម៉ូតូម៉ានធូដេមួយគ្រឿងជិះដោយយុវជនម្នាក់ ទិសដៅពីកើតមកលិច  ក្នុងល្បឿនលឿន ខណះនោះក៏បានគេចពីម៉ូតូ ក្រឡាប់ម៉ូតូកង់បីឥណ្ឌាសង្កត់ទៅលើស្រ្ដីនិងចៅស្រីដែលរួមដំណើរបណ្ដាលឲ្យស្លាប់ស្រ្ដីម្នាក់នោះនៅក្នុងថ្លុកឈាម ចំណែកចៅស្រីរងរបួសស្រាល។

 ចំពោះម្ចាស់រុឺម៉កPassAppនិងម្ចាស់ម៉ូតូធូដេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដិ៍ស្ទឹងមានជ័យទី២ដើម្បីធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់។ 

ក្រោយពេលកើតហេតុ  សមត្ថកិច្ចមូលដ្ឋានក៏មកដល់និងសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌធ្វើការវាស់និងយករុឺម៉កPassAppរួមទាំងម៉ូតូទៅរក្សារទុកជាបណ្ដោះអាសន្ន។  ចំណែកសពសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ដោយ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner