ទេសភាពជើងភ្នំគូលែន ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប
តោះ ទៅលេងបន្ទាយស្រី !
ទិដ្ឋភាពនាវស្សារដូវ ទឹកសន្សើម ខ្យល់ត្រជាត់ ស្រស់ស្រាយ ក្រោកពីព្រឹកព្រលឹម ស្រូបយកខ្យល់បរិសុទ្ធ ក្លិនស្រែស្រូវ ជ្រលងភ្នំព្រៃប្រឹក្សា ។ កាន់តែពិសេសជាងនេះទៅទៀតនោះ មកជិះទូកកំសាន្តលើផ្ទៃទឹក អមជាមួយសម្រស់ធម្មជាតិ ក្បែរជើងភ្នំ រំពងសម្លេងទៅដោយបក្សាបក្សីស្រែកច្រៀង លាយលំជាមួយនិងសូរទឹកហូរយ៉ាងពិរោះរណ្តំ ។
ទាំងអស់នេះហើយដែលធ្វើអោយយើងទាំងអស់គ្នាប្លែកអារម្មណ៍ ស្រស់ស្រាយសប្បាយចិត្តភ្លេចអស់នូវទុក្ខកង្វល់ ។
សាកមកមើលទេសភាពនៅស្រុកបន្ទាយស្រី បន្តិចទៅមើល ថាវាពិតជាស្រស់ស្អាតប៉ុណ្ណាដែរ។























ប្រភពមកពី ក្រសួងបរិស្ថាន