មនុស្ស​ប្រមាណ​២​ម៉ឺន​៥​ពាន់​នាក់​បង្ខំចិត្ត​ភៀសខ្លួន​ពី​ផ្ទះសម្បែង​ ​ស្រប​ពេល​ដែល​ព្យុះ​ទី​ហ្វុ​ង​ ម៉ូ​ឡាវ​ ​វាយប្រហារ​ប្រទេស​ហ្វីលីពីន

​ហ្វីលីពីន​៖​ ​យ៉ាងហោចណាស់​មាន​អ្នកស្រុក​២​ម៉ឺន​៥​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ទៅកាន់​ជំ​រុំ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ ​ដែល​រៀបចំ​ដោយ​រដ្ឋ​នៅ​តាម​សាលារៀន​ ​និង​អគារ​រដ្ឋាភិបាល​ក្នុង​ខេត្ត​ ​បា​តាង​ហ្គាស់ ​ស្ថិតនៅ​ភាគ​ខាងត្បូង​រដ្ឋ​ធាន​នី​ម៉ានីល​ ​ស្រប​ពេល​ដែល​ភូមិ​របស់​ពួកគេ​ត្រូវ​បាន​ទឹកជំនន់​ជន​លិច​ ​ដោយសារ​ឥទ្ធិពល​ព្យុះ​ទី​ហ្វុ​ង​ ម៉ូ​ឡាវ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច​ខាងលើ​នេះ​ ​បាន​វាយប្រហារ​ប្រទេស​ហ្វីលីពីន​យ៉ាង​ដំណ​ម​ ​ជាមួយ​ល្បឿន​ខ្យល់​បោកបក់​១​៨​០​គីឡូម៉ែត្រ​ក្នុង​ម៉ោង​ ​ហើយ​បន្ទាប់មក​បាន​ថ​ម​ ​ថយកម្លាំង​មក​នៅ​ត្រឹម​២​៥​គីឡូម៉ែត្រ​ ​។​ ភ្លាម​ៗ​នោះ​ ​ក្រុម​មន្ត្រី​ហ្វីលីពីន​នៅ​ពុំទាន់​ធ្វើ​សេចក្តីរាយការណ៍​អំពី​ចំនួន​អ្នក​ស្លាប់​ ​ឬ​រង​របួស​ដោយសារ​ព្យុះ​ទី​ហ្វុ​ង​ ម៉ូ​ឡាវ​ ​នោះ​ទេ​ ​ក៏ប៉ុន្តែ​ពួកគេ​បាន​ឱ្យ​ដឹង​ថា​ ​មនុស្សម្នាក់​បាន​បាត់ខ្លួន​ ​និង​ ​០​៧​នាក់​ផ្សេងទៀត​ត្រូវ​បាន​ជួយ​ស​ង្រ្គោះ​ទាន់ពេល​វេលា​ ​។​

​ព្យុះ​ទី​ហ្វុ​ង​ ម៉ូ​ឡាវ​នេះ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ចាប់ផ្ដើម​ធ្វើដំណើរ​ចេញពី​ហ្វីលីពីន​នៅ​ថ្ងៃចន្ទ​នេះ​ ​រួច​បន្ត​ឆ្ពោះទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner