ប្រធាន​អង្គការ​ ​WHO​ ​ព្រមាន​ប្រឆាំង​នឹង​ការ​ចាក់​វ៉ាក់សាំង​ជាតិនិយម

អាល្លឺម៉ង់​៖​ ​ប្រធាន​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោក​ ថេដ្រូ​ស​ ​អា​ដា​ណ​ម​ ​បាន​គូស​បញ្ជាក់​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ជាតិនិយម​ ​នឹង​អូស​បន្លាយ​រយៈពេល​អោយ​កាន់តែ​វែង​ ​សម្រាប់​ជំងឺ​ ​CO​V​I​D​-19 ​ដោយ​មិនមែន​ជា​ការ​បន្ថយ​រយៈពេល​អោយ​ខ្លី​នោះ​ទេ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​មួយ​នា​ឱកាស​បើក​កិច្ចប្រជុំ​កំពូល​ផ្នែក​សុខភាព​ពិភពលោក​ ​មាន​រយៈពេល​០​៣​ថ្ងៃ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ ​ប្រទេស​អាល្លឺម៉ង់​ ​ប្រមុខ​អង្គការ​ ​WHO​ ​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​មធ្យោបាយ​តែមួយ​គត់​ ​ដើម្បីឲ្យ​ពិភពលោក​បាន​ជាសះស្បើយ​ពី​ជំងឺ​ ​CO​V​I​D​-19 ​គឺ​មានតែ​ការ​សាមគ្គី​គ្នា​ ​និង​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​បណ្តា​ប្រទេស​ក្រីក្រ​នានា​អាច​មាន​សិទ្ធិ​ទទួល​បាន​ ​នូវ​វ៉ាក់សាំង​ដូច​បណ្ដា​ប្រទេស​អ្នកមាន​ដែរ​ ​។​


​សូមជំរាប​ថា​ ​គិត​មកទល់​ពេលនេះ​ ​អ្នកវិទ្យាសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក​កំពុងតែ​ប្រណាំង​គ្នា​ ​ដើម្បី​អភិវឌ្ឍន៍​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ហើយ​បេក្ខភាព​វ៉ាក់សាំង​ជាច្រើន​កំពុង​ស្ថិត​ក្រោម​ការ​ធ្វើ​តេ​ស្ត​ ​ក្នុង​នោះ​មាន​វ៉ាក់សាំង​ចំនួន​១​០​ហើយ​ ​ដែល​ ​ស្ថិត​ក្រោម​ការ​ធ្វើ​តេ​ស្ត​ដំណាក់កាល​ទី​៣​ ​ឬ​ចុងក្រោយ​ដោយមាន​ការចូលរួម​ពីសំណាក់​ក្រុម​អ្នកស្ម័គ្រចិត្ត​រាប់​ម៉ឺន​នាក់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner