​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សាទរ​ចំពោះ​បទ​ឈប់​បាញ់​រវាង​អា​ហ្សែ​បៃ​ហ្សង់ ​និង​អា​មេ​នី​ក្នុង​តំបន់​ណា​ហ្គ័​រ​ណូ-​កា​រ៉ា​បា​ក

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សម្តែង​ការ​សាទរ​ចំពោះ​ប្រទេស​អា​ហ្សែ​បៃ​ហ្សង់ ​និង​អា​មេ​រិ​នី​ដែល​បាន​ឯកភាព​គ្នា​បង្កើត​បទ​ឈប់​បាញ់​ក្នុង​តំបន់​ ​ណា​ហ្គ័​រ​ណូ-​កា​រ៉ា​បា​ក​ ​ដែល​បាន​ចូលជាធរមាន​នៅ​ថ្ងៃចន្ទ​នេះ​តែម្តង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស្ពូ​ត​នី​គ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​ ​T​wit​t​e​r ​ថា​ ​អប​អរសាទរ​ដល់​នាយករដ្ឋមន្ត្រី​អា​មេ​នី​ ​លោក​ ​នី​កូ​ល​ ​ផាស៊ី​ន​យ៉ា​ន​ ​និង​ប្រធានាធិបតី​អា​ហ្សែ​របៃ​ហ្សង់ ​លោក​ ​អ៊ី​ល​ហាម​ ​អា​លី​យ៉េ​វ​ ​ដែល​យល់ព្រម​ទទួលយក​បទ​ឈប់​បាញ់​ ​ដែល​នឹង​ចូលជាធរមាន​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​។​


​សូម​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​លើ​បទ​ឈប់​បាញ់​លើក​ទី​២​នេះ​ ​សម្រេច​បាន​ក្រោម​ការ​ជ្រោមជ្រែង​របស់​សហរដ្ឋអាមេរិក​ ​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​អា​ហ្សែ​បៃ​ហ្សង់ ​និង​អា​មេ​រិ​នី​ ​មាន​ជំនួប​ដោយឡែក​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែ​តុលា​កន្លងទៅ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner