​ថៃ​៖​ ​មេ​បក្ស​ប្រឆាំង​ប្រាប់​ចំពោះមុខ ​លោក​ប្រា​យុទ្ធ ឲ្យចេញពី​តំណែង​ ​ក្នុង​កិច្ចប្រជុំ​សភា​បន្ទាន់

​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​ប្រទេស​ថៃ​ ​នៅ​ថ្ងៃចន្ទ​ ​ទី​២​៦​ ​តុលា​ ​២​០​២​០​នេះ​បាន​អំពាវនាវ​ឲ្យ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​លាឈប់​ពី​តំណែង​ ​អំឡុង​កិច្ចប្រជុំ​ពិសេស​របស់​សភាជាតិ​ ​ដែល​ស្នើ​ឲ្យ​មាន​ឡើង​ដោយ​លោក​ ​ប្រា​យុទ្ធ​ ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​វិបត្តិនយោបាយ​។​

លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា​ក៏បាន​ចូលរួម​កិច្ចប្រជុំ​នេះ​ដែរ​ ​ហើយ​លោក​ស្នើ​ដល់​ស្ថាប័ន​សារ​ព័ត៌មាន​រងចាំ​លទ្ធផល​ពី​កិច្ចប្រជុំ​ ​ដោះស្រាយ​ភាព​តានតឹង​នយោបាយ​ ​ខណៈ​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​នៅតែ​បន្ត​មាន​។​ ​បាតុករ​ដឹកនាំ​ដោយ​និស្សិត​បាន​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ ​ដែល​ជា​អតីត​មេដឹកនាំ​ធ្វើ​រដ្ឋប្រហារយោធា​ទម្លាក់​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោកស្រី​យី​ង​ឡាក់​ ​លាឈប់​ពី​តំណែង​ ​ហើយក៏​ចង់​មានការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​ដើម្បី​បន្ថយអំណាច​របស់​ព្រះមហាក្សត្រ​ ​Ma​h​a​ ​V​a​j​i​r​along​korn ​ទៀត​ផង​។​

​លោក​ ​So​m​p​on​g​ ​Am​orn​v​i​vat​ ​មេដឹកនាំ​បក្ស​ ភឿ​ថៃ​ ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​បាន​និយាយ​ថា​ ​«​លោក​នាយករដ្ឋមន្ត្រី​គឺជា​ឧបសគ្គ​ធំបំផុត​ ​និង​ដាក់​បន្ទុក​ដល់​ប្រទេស​។​ ​សូម​លោក​លាឈប់​ ​នោះ​អ្វីៗ​នឹង​បញ្ចប់​ដោយ​ប្រសើរ​»​ ​។​
​លោក​ប្រា​យុទ្ធ​ ​ក្នុង​ពេល​ថ្លែង​នា​សម័យប្រជុំ​ពិសេស​នោះ​ ​បាន​លើកឡើង​ថា​ ​«​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ ​ថា​ ​ទោះបីជា​យើង​មាន​ទស្សន​នយោបាយ​ផ្សេងៗ​គ្នា​ ​ប៉ុន្តែ​អ្នកគ្រប់គ្នា​សុទ្ធតែ​ស្រលាញ់​ប្រ​តេ​ស​ជាតិ​»​ ​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner