នាំខ្លួនអតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តតាកែវមកបើកញ្ចប់គ្រឿងញៀន

ភ្នំពេញ ៖ លោកស្រី យី សុខវួច ចៅក្រមសាលលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២០នេះ បានបង្គាប់ឱ្យ អនុរក្សពន្ធនាគារបញ្ជូនអតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអា០វុធហត្ថខេត្តតាកែវ មកកាន់តុលាការដើម្បីបើកការសើបសួរបន្ថែម និងបើកកញ្ចប់គ្រឿងញៀននៅចំពោះមុខ ។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យ ដឹងថា កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ថានីយសាំងសូគីម៉ិច សង្កាត់ស្ទឹងមានជ័យនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានធ្វើចាប់ខ្លួន លោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ និងបក្សពួកពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង២គីឡូក្រាម។
យោងតាមរបាយការណ៍សមត្ថកិច្ច បានធ្វើការឆែកឆេរ នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធាមុខរបរជា កងរាជអាវុធហត្ថខេត្តតាកែវ (ដែលមានឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈជានាយការិយាល័យបទល្មើសគ្រឿងញៀន) នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ បានដកហូតវត្ថុតាង រួមមាន អាវុធខ្លីចំនួន០២ដើម (ប្រើហ្គាស់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន (កញ្ឆា) ក្រៀមចំនួន០២ស្បោង និងការឆែកឆេរ នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី (ដែលជាបក្សពួក ) ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតបានវត្ថុតាង រួមមាន ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន០២សន្លឹក ។
គួរបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនមកកាន់តុលាការ ហើយលោកប្លង់សុផលបានចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។ បន្ទាប់មក លោកស្រីចៅក្រម យី សុខវួច បានចេញដីកាសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារមកដល់បច្ចុប្បន្ន ៕ ដោយ៖ បញ្ញា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner