លោក ដូណាល់ ត្រាំ គ្រោងប្រកាសរឹតបន្តឹងទិដ្ឋាការថ្មីនាពេលឆាប់ៗខាងមុខនេះ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បាននិយាយថា លោកនឹងធ្វើការប្រកាសស្តីពីការរឹតបន្តឹងទិដ្ឋាការថ្មីនាពេលឆាប់ៗខាងមុខនេះ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News មុនពេលចូលរួមការជួបជុំក្រុមអ្នកគាំទ្រសាជាថ្មីឡើងវិញជាលើកដំបូង ក្នុងទីក្រុង Tulsa រដ្ឋ Oklahoma លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា យើងនឹងធ្វើការប្រកាសអ្វីមួយនៅថ្ងៃស្អែក ឬក៏ថ្ងៃបន្ទាប់ស្តីពីទិដ្ឋាការ ។

ប៉ុន្តែទន្ទឹមគ្នា ប្រធានាធិបតីអាម៉េរិករូបនេះបានបដិសេធមិនផ្តល់ព័ត៌មានលំអិតជុំវិញការរឹតបន្តឹងទិដ្ឋាការ ប៉ុន្តែបានទទួលស្គាល់ថា នឹងមានករណីលើកលែងមួយចំនួនផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner