ប្រធានាធិបតីអាម៉េរិកសម្រេចចិត្តពន្យារពេលដាក់ទណ្ឌកម្មលើចិន ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានពន្យារពេលដាក់ទណ្ឌកម្មលើក្រុមមន្ត្រីចិន ដែលទទួលខុសត្រូវលើការធ្វើទុក្ខទោសលើជនជាតិដើមភាគតិចម៉ូស្លីម អ៊ុយហ្គឺ នៅតំបន់ស្វយ័ត ស៊ីនជាំង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។

ការសម្រេចចិត្តបែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងដោយសារតែសហរដ្ឋអាម៉េរិកព្រួយបារម្ភខ្លាចវិធានការខាងលើនេះ នឹងប៉ះពាល់ដល់កិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសចិន ដែលមានទំហំទឹកប្រាក់នៃការទិញផលិត ផលពីសហរដ្ឋអាម៉េរិក ចំនួន២៥០ពាន់លានដុល្លារ ។

បើតាមអង្គការសហប្រជាជាតិនោះ ជនជាតិដើមភាគតិចម៉ូស្លីមអ៊ុយហ្គឺ ច្រើនជាង ១លាននាក់ត្រូវបានអាជ្ញាធរចិនចាប់បង្ខាំងក្នុងជំរំលុតដំជាច្រើន នៃតំបន់ស្វយ័តស៊ីនជាំង ហើយក្រសួងការបរទេសអាម៉េរិកក៏បានចោទប្រកាន់អាជ្ញាធរចិនផងដែរថា បានធ្វើទារុណកម្ម និងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរលើជនជាតិនេះ ។

ជាការឆ្លើយតប ចិនបានច្រានចោលការចោទប្រកាន់ខាងលើ ដោយបានគូសបញ្ជាក់ថា ជំរំដែលត្រូវបានបង្កើតឡើង គឺជាកន្លែងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងជួយដល់ការប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយម ឬពួកភេរវករតែប៉ុណ្ណោះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner