កូវីដ១៩៖ ថៃបន្តរកឃើញករណីថ្មីៗទៀត កើនដល់៣១៥១នាក់ហើយ

អត្ថបទដោយ៖
Kien Sereyvuth

ថៃ៖ អាជ្ញាធរថៃ នៅថ្ងៃចន្ទ ទី២២ មិថុនានេះ បានរាយការណ៍ពីការរកឃើញករណីជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត នាំឲ្យចំនួនអ្នកជំងឺកូវីដ១៩សរុបនៅប្រទេសថៃកើនដល់៣១៥១នាក់ ប៉ុន្តែ៣នាក់ថ្មីៗនេះ សុទ្ធតែជាករណីនាំចូល ហើយមានរយៈពេល២៨ថ្ងៃហើយ ដែលថៃគ្មានឆ្លងក្នុងសហគមន៍។

ប្រភពថា ករណីថ្មីទាំង៣នាក់គឺជាជនជាតិថៃ ទើបត្រលប់មកពីប្រទេសឥណ្ឌា ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។ ថៃមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន៥៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង៣ពាន់នាក់  ខណៈដែលអ្នកជំងឺ៣០២២នាក់ជាសះស្បើយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner