ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០
ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៧ពាន់៧០៧ករណី និងការស្លាប់ថ្មីមានចំនួន១៤៩នាក់។ ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៧រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា,ម៉ាឡេស៊ី, ថៃ, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសដែលមានការស្លាប់ថ្មីមាន៤ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, និងប្រទេសម៉ាឡេស៊ី។ ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីមាន៣ប្រទេស គឺប្រទេសសឹង្ហបុរី, ប្រុយណេ, និងប្រទេសឡាវ។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីច្រើនជាងគេក្នុងបណ្តាប្រទេសអាស៊ានដែលមានការឆ្លងថ្មីចំនួន៣ពាន់៥២២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៩ម៉ឺន៦ពាន់៤៥៤ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១០១នាក់ដែលនាំឲ្យ ការស្លាប់សារុបបានឡើងដល់ចំនួន១ម៉ឺន៣ពាន់៥១២នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល២៤ម៉ោងមានការឆ្លងថ្មីចំនួន១ពាន់៥១៤ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៣៧ម៉ឺន៣ពាន់១៤៤ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់៥៣នាក់។
នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ពាន់៤២៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤ម៉ឺន៦ពាន់២០០ករណី។ ចំណែការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន២៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់១២២នាក់។
ប្រទេសម៉ាឡេស៊ីមានការឆ្លងថ្មីចំនួន១ពាន់២៤០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២ម៉ឺន៧ពាន់៨០៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២៣៦នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៧៤៦ករណី។
ប្រទេសវៀតណាមមានការឆ្លងថ្មីចំនួន១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ពាន់១៦៩ករណី។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៨៨ករណី។
ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីគឺប្រទេសសឹង្ហបុរី, ប្រុយណេ, និងប្រទេសឡាវ។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៩០ម៉ឺន៦ពាន់៩៥១ករណី, និងការស្លាប់មាន២ម៉ឺន២ពាន់៤៨នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ៤៣លានករណី, និងការស្លាប់មានជាង១លាន១៦ម៉ឺននាក់។
។។។។