អំណោយរបស់ពលរដ្ឋខ្មែររស់នៅអឺរ៉ុប ចាប់ផ្តើម ចែកចាយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងកម្ពុជា
អំណោយរបស់ពលរដ្ឋខ្មែររស់នៅតាមបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ត្រូវបានចែកជូនពលរដ្ឋខ្មែររងគ្រោះទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់។ អំណោយចែកជួនពលរដ្ឋខ្មែរចំនួន១ពាន់៧១៥គ្រួសារនៅក្នុងឃុំស្យា នៃស្រុកកណ្ដៀង បានធ្វើឡើងតាមរយៈប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រ ចាំទ្វីបអឺរ៉ុបលោក ហួត ហាក់ និង ក្រុមការងារ កាលពីថ្ងៃ២៦តុលាឆ្នាំ២០២០។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កែវ រតន: ដែលជាអគ្គនា យកអគ្គីសនីកម្ពុជា និងអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន្ទ បាន អញ្ជើញចូលរួមក្នុងឳកាសនោះ ផងដែរ ។ លោក ហួត ហាក់ ដែលជារដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចផង ដែរនោះ បានថ្លែងថា នេះគឺជាយុទ្ធនាការជួយសង្គ្រោះប្រជា ពលរដ្ឋនៅ តាមមូលដ្ឋានទូទាំងប្រទេសដែលកំពុង រងគ្រោះដោយទឹកជំនន់។ ខេត្តពោធិ៍សាត់នេះ គឺជាគោលដៅទីមួយហើយដែលបានទទួលអំណោយរបស់ពល រដ្ឋខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប។ ខេត្តមួយចំនួនទៀតដែលរងទឹកជំនន់ នឹងទទួលអំណោយដូចគ្នានេះទៀតពីក្រុម ការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប៕