ក្រុមហ៊ុនធំ៣ បានរកបាន បេក្ខជន ជាប់ស្ថាពរ ដើម្បីចូលបម្រើការងារទៀតហើយ
ភ្នំពេញ៖ ក្រុមហ៊ុនធំៗទាំង៣ ដែលបានចូលរួមក្នុងកិច្ចសម្ភាសនាចុងខែតុលា ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ ធនាគារ កាណាឌីយ៉ា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ភោជនីយដ្ឋាន សួគ៌ា បានរកឃើញបេក្ខជនជាសិស្ស-និស្សិត យុវជន អ្នកស្វែង រកការងារធ្វើ បានមកដាក់ពាក្យ និងសម្ភាសផ្ទាល់ ចំនួន១៤៥នាក់ (ស្រី ១០០នាក់) ដែលក្នុងនោះ បេក្ខជនចំនួន០៦នាក់ជាប់ជាស្ថាពរ និង ៦៧នាក់ទៀតជាប់បឋមជាមួយក្រុមហ៊ុនទាំង៣នៅក្នុងកម្មវិធី «កិច្ចសម្ភាសការងារប្រចាំខែតុលា» ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនធំៗខាងលើ។
កម្មវិធី «កិច្ចសម្ភាសប្រចាំខែ» គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។
គេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) គឺអាចជួយដល់ អ្នកដែលចង់ដឹងព័ត៌មានបន្ថែម រឺអាច ទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ៕