ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ នៅខណ្ឌមានជ័យ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់ខ្លួនជនសង្ស័យម្នាក់  ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេច ហេីយជិះម៉ូតូយ៉ាងលឿនទៅដួលនៅមុខពេទ្យរុស្ស៊ី កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំង២០២០ត្រង់ចំណុចមុខមន្ទីពេទ្យ ខ្មែរ សូវៀត(ហៅពេទ្យរុស្សុី)នៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់បានមិនត្រូវបានស្គាល់ឈ្មោះនោះទេ ដោយជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេភ្នំពេញ1GZ.2810ជាអ្នក បិតគូទ។ ចំណែកឯជនរងគ្រោះជិះម៉ូតូម៉ាកគុប ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ1CT.1666ជិះតែម្នាក់ឯង។

បេីតាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ចេញពីស៊ីការគេនៅអ៊ីអន២ ខណ្ឌសែនសុខ ហើយក៏ជិះម៉ូតូទៅផ្ទះវិញតាមបណ្ដោយផ្លូវ២៧១ទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ  ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ស្រាប់តែលេចមុខជនសង្ស័យជិះមកពីក្រោយចំនួនម៉ូតូ២គ្រឿង គ្នាបួននាក់ ម៉ូតូទីមួយគឺម៉ាកឌ្រីមសង់ម៉ូតូមួយទៀតមិនស្គាល់ម៉ាកបានធ្វើសកម្មភាពលូកយកទូរស័ព្ទដៃរបស់គាត់នៅក្នុងហោប៉ៅអាវខាងលើ ហើយក៏ជិះរត់គេចយ៉ាងលឿន ខណៈពេលនោះគាត់បានស្រែកឆោឡោដេញតាមពីក្រោយធ្វើឲ្យជនសង្ស័យដែលជាអ្នកបិទគូទ ភិតភ័យក៏ជិះម៉ូតូលឿនទៅ វ៉ាក់អើ និងប្រជាពលរដ្ឋដែលឆ្លងកាត់នៅមុខពេទ្យរុស្ស៊ី បណ្ដាលឲ្យដួលម៉ូតូហើយពេលនោះត្រូវបានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចាប់បានម្នាក់ រត់រួចម្នាក់ និង២នាក់ទៀតជិះម៉ូតូយកទូរស័ព្ទ របស់ជនរងគ្រោះគេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានយកជនសង្ស័យទៅសួរនាំ និងឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងដើម្បីដាក់បន្ទុកទៅលើជនសង្ស័យ ផ្ដន្ទាទោសតាមផ្លូវច្បាប់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ  ដើម្បីចាត់ការទៅតាមនីតិវិធី៕  ដោយ៖  ជីម  ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner