​អាមេរិក​៖​ ​អ្នកបោះឆ្នោត​មុន​ថ្ងៃ​ផ្លូវការ​ ​កើន​ដល់​ជាង​៧​០​លាន​នាក់​ហើយ

​ប្រជាពលរដ្ឋ​អាមេរិក​ច្រើនជាង​៧​០​លាន​នាក់​ហើយដែល​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​របស់​ខ្លួន​ ​ជា​ការបោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​ផ្លូវការ​ ​ហើយ​ចំនួន​បោះឆ្នោត​មុន​ ​ឆ្នាំ​២​០​២​០​នេះ​ ​កើន​លើស​ការបោះឆ្នោត​ឆ្នាំ​២​០​១​៦​ ​ជាង​ពាក់កណ្តាល​។​


​ការបោះឆ្នោត​នៅ​អាមេរិក​ ​នៅសល់​ពេល​ប្រមាណ​១​ស​ប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៨​ ​តុលា​ ​ដោយ​ក្នុង​នោះ​ ​លទ្ធផល​នឹង​ដឹង​ថា​ ​តើ​លោក​ដូ​ណា​ល់ ​ត្រាំ​ ​នឹង​ជាប់ឆ្នោត​បន្ត​កាន់អំណាច​ ​ឬ​ ​លោក​ចូ ​បាយ​ឌិន​ ​មកពី​គណបក្សប្រជាធិបតេយ្យ​ជា​អ្នកឈ្នះ​ការបោះឆ្នោត​នេះ​។​


​ការបោះឆ្នោត​មុន​ក្នុង​ចំនួន​ដ៏​ច្រើនលើស​លុប​ ​ក្នុង​ប្រ​វត្ថិ​សាស្ត្រ​អាមេរិក​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ​អ្នកបោះឆ្នោត​ចង់​បន្ថយ​ហា​និ​ភ័យ​ចំពោះ​ជំងឺ​កូ​វី​ដ​១​៩​ ​ខណៈ​ដែល​រដូវ​កាល​នេះ​គឺជា​ឳ​កាស​វាយលុក​របស់​ជំងឺ​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner