ក្រុម Liverpool បន្តឈ្នះក្នុងប្រកួតទី២ នៃពាន Champions League រដូវកាល ២០២០

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមរហស្សនាមហង្សក្រហម Liverpool ទទួលបាន ៣ពិន្ទុបន្ថែមក្រោយយកឈ្នះ FC Midtjylland ២ទល់នឹង០ ខណៈ Ajax ចែកគ្នាម្នាក់១ពិន្ទុជាមួយ Atalanta បន្ទាប់ពីស្មើគ្នា២ទល់នឹង២ ក្នុងប្រកួត ទី២ ដូចគ្នានៃវគ្គសន្សំពិន្ទុ Grop D ពានរង្វាន់ UEFA Champions League នាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ គ្រាប់បាល់របស់ Liverpool រកបានដោយកីឡាករ Diogo Jota នៅនាទី៥៥ និង​គ្រាប់​បាល់​ទី២ រកបានដោយបាល់ប៉េណាល់ទី ដោយកីឡាករ Mohamed Salah នៅនាទី៩០ ចប់ការប្រកួតពេញម៉ោង Liverpool យកឈ្នះFC Midtjylland ដោយលទ្ធិផល ២ទល់នឹង០ ។ ចំណែក គ្រាប់បាល់ដំបូងរបស់ក្រុម Ajax រកបានដោយកីឡាករ Dusan Tadic នៅនាទី៣០ បាល់ប៉េណាលទី និងគ្រាប់ទី២ រកបានដោយកីឡាករ Lassina Traore លទ្ធិផល២ទល់នឹង០ បានរក្សាដល់ចប់តង់ទី១ ។ លុះឈានចូលតង់ទី២ ត្រឹមនាទី៥៤ និងនាទី៦០ កីឡាករDuvan Zapata រកបាន២គ្រាប់ម្នាក់ឯងជួយអោយ Atalanta តាមបានស្មើ ចប់ការប្រកួតពេញ៩០នាទី ជា​លទ្ធិ​ផលបានត្រឹមស្មើគ្នា២ទល់២ ។

សូមជម្រាប់ផងដែរថា បន្ទាប់ពីប្រកួតនេះ ក្រុមហង្សក្រហម Liverpool និងត្រូវជួប West Ham United នៅ Premier Leagueនារាត្រីថ្ងៃទី៣១ ខែតុលា ហើយបន្តជួប Atalanta នៅ UEFA Champions League នៅថ្ងៃទី៣ ខែវិច្ឆិកា ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner