អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា បានផ្តល់ជូនពលរដ្ឋរងគ្រោះ ដោយទឹក ជំនន់ចំនួន៥៣គ្រួសារ ក្នុងស្រុកជីក្រែង

អត្ថបទដោយ៖
ជា សេឌី

អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវបានឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកទៅប្រគល់ជូនបងប្អូនគ្រួសាររងគ្រោះជំនន់ទឹកភ្លៀង ចំនួន៥៣គ្រួសារ ក្នុងឃុំ ជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។

តាមសេចក្តីរាយការណ៍របស់លោក ពៅ ប៊ុនធឿន ប្រធានគណៈកម្មាធិការអនុសាខាស្រុកជីក្រែង បានឲ្យដឹង ពីសកម្មភាពរបស់អនុសាខាស្រុក ក្នុងពេលមានជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ធ្វើឲ្យមានផល ប៉ះពាល់គ្រោះមហន្តរាយ បានបណ្តាលឲ្យមានមនុស្ស លង់ទឹកស្លាប់៤ករណី , អគ្គីភ័យ ១លើក , ទឹកលិច ក្រោមផ្ទះប្រជាពលរដ្ឋមាន  ១ពាន់១២ខ្នងផ្ទះ   ធ្ងន់ធ្ងរ ចំនួន៥៣គ្រួសារ ព្រមទាំងធ្វើ ឲ្យខូចខាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និង លិចស្រូវចំនួប ៤០៦ ហិចតាទៀតផង ។ 

 ឯកឧត្តម គុណ លីណា បាន នាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែង តែយកចិត្តទុកដាក់គិតគួរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងនៅមូលដ្ឋានជាពិសេសជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”  “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា”។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ ឃីត១  និងថវិកា១សែនរៀល  ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner