អភិបាលខេត្តព្រះសីហនុ ជំរុញឲ្យមន្ទីរកសិកម្មបន្ដអនុវត្ដន៍កម្មវិធី ASPIRE ជូនប្រជាពលរដ្ឋក្នុងការចិញ្ចឹមមាន់ ត្រី ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ នៅក្នុងសម័យកាលជំងឺកូវីដ១៩

ព្រះសីហនុ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន តាមរយៈមន្ទីរកសិកម្មខេត្តព្រះសីហនុ បានអញ្ជើញជាកិត្តិយសក្នុងការផ្ដល់សម្ភារៈកសិកម្ម កូនមាន់ កូនត្រី និងចំណី ដល់សមាជិកបណ្ដុំ អាជីវកម្មចិញ្ចឹមមាន់ អាជីវកម្មចិញ្ចឹមត្រីមកពី ៤ឃុំ សរុបចំនួន ១១៦នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការ ចូលរួមពីអាជ្ញាធរដែនដី មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋបណ្តុំអាជីវកម្មចិញ្ចឹមមាន់ចិញ្ចឹមត្រី និងចិញ្ចឹមមាន់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ។ឯកឧត្តម មានប្រសាសន៍ថា កម្មវិធី ASPIRE និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ និងបានផ្តល់កូនមាន់ កូនត្រី និងចំណីដល់ប្រជាកសិករ សមស្របតាមកាលទេស:នៅកម្ពុជា និង ពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។

ការចែកកូន មាន់ កូនត្រី និងចំណីនាពេលនេះ បានផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋស្របតាមកម្មវិធី ASPIRE និងផ្សព្វផ្សាយឱ្យ ប្រជាពលរដ្ឋចូលរួមចិញ្ចឹមមាន់ ត្រី ជាបណ្តុំអាជីវកម្មមានសក្តានុពលគ្រប់ក្រុមគ្រួសារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងក្លាយជាទីផ្សារផ្គត់ផ្គង់មាន់ ត្រីសាច់។ ឯកឧត្តម ក៏បានធ្វើការណែនាំឱ្យ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បន្តចុះអប់រំផ្សព្វផ្សាយណែនាំអំពីរបៀបថែទាំ ផ្តល់ចំណីឱ្យបានល្អ ទទួលបានអត្ថប្រយោជន៍ដល់កសិករ នៅតាមសហគមន៍ ក្នុងខេត្តព្រះសីហនុបន្តទៀត។

ជាមួយគ្នានោះដែរ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ក៍បានបញ្ជាក់ថា អនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថា “ASPIRE” ជាកម្មវិធីរបស់ រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ថ្ងៃនេះ យើងរៀបចំផ្តល់កូនមាន់ កូនត្រី ចំណី និងសម្ភារៈសម្រាប់គាំទ្រដល់បណ្ដុំអាជីវកម្មចិញ្ចឹមមាន់និងចិញ្ចឹមត្រីនៃកម្មវិធី ASPIRE នៅភូមិបឹងរាំង ឃុំសាមគ្គី។

នៅឆ្នាំ ២០២០នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានអនុវត្តកម្មវិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុក្នុងស្រុកគោលដៅចំនួន៣ ដែលមាន ១៥ឃុំ និងបន្តផ្តល់សម្ភារៈកូនមាន់ កូនត្រី និងចំណីដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ចំនួន ៥៩គ្រួសារ និងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រីចំនួន៥៧ ស្មើនឹង ១១៦គ្រួសារ ដែលមកពីឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ ដែលមានឃុំសាមគ្គី ឃុំទឹកល្អក់ ឃុំទឹកថ្លា និងឃុំសំរុង ដោយបានផ្តល់ កូនមាន់អាយុ ២១ថ្ងៃចំនួន ១.១៨០ក្បាល មានទ្រុងចំនួន៥៩ ស្នូកទឹក៥៩ ស្នូកចំណី៥៩ និងចំណីកូនមាន់ ៥៩០គីឡូក្រាម ព្រមទាំងកូនត្រីចំនួន ២៩.៧០០ក្បាល និងចំណីត្រី ១.៤២៥គីឡូក្រាម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner