ឯកឧត្តម ហ៊ុន ម៉ាណែត៖ បើនិយាយពីការពង្រឹងសមត្ថភាពកងទ័ពគឺត្រូវនិយាយពីការហ្វឹហ្វឺន ដែលពឹងផ្អែកមួយផ្នែកធំទៅលើទីលាន និងហេដ្ឋានរចនាសម្ព័ន
ថ្លែងបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីអញ្ជើញចូលរួមពិនិត្យការដ្ឋានសាងសង់អគារទីបញ្ជាការហ្វឹកហ្វឺនកងរាជអាវុធហត្ថស្ថិតនៅភ្នំជម្រាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា បើនិយាយពីការពង្រឹងសមត្ថភាពកងទ័ពគឺត្រូវនិយាយពីការហ្វឹហ្វឺន ដែលពឹងផ្អែកមួយផ្នែកធំទៅលើទីលាន និងហេដ្ឋានរចនាសម្ព័នបំរើឱ្យការហ្វឹកហ្វឺន។ ឯកឧត្តម បន្តថា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថនេះ មិនត្រឹមតែរៀបចំជាកន្លែងទទួលភ្ញៀវសំរាប់ការប្រគួតស៊ីហ្គេម (SEA GAME) ក៏ដូចជានៅក្នុងការប្រគួតផ្សេងៗប៉ុណ្ណោះទេ ប៉ន្តែទីលាននៅកន្លែងនេះមិនមែនត្រឹមតែប្រគួតលក្ខណៈជាតិ និងអន្តរជាតិនោះទេ វានិងក្លាយទៅជាទីលានសំរាប់ហ្វឹកហ្វឺនថ្នាក់ជាតិរបស់យើង ដែលបំរើឱ្យការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្នៃប្រទេស មានប្រសាសន៍ថា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថនេះ សារៈសំខាន់ផលប្រយោជន៍ការវិនិយោគនៅទីនេះគឺមិនមែនសំរាប់តែចំពោះមុខនោះទេគឺមានរយៈពេលវែង ដែលអាចនិយាយបានថា គ្រប់ជំនាន់តទៅមុខទៀត។ ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយពីការផ្តល់ទំនុកចិត្តពីរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហើយដោយផ្ទាល់ដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ និងអគ្គមេបញ្ជាករនៃកងយោធពលខេមរភូមិន្ទ ក៏ដូជាមេបញ្ជាការកងទ័ពជើងទឹក គោក អាកាស បណ្តាស្ថាប័នចំណុះក្រសួងការពារជាតិ ចំណុះឱ្យកងយោធពលខេមរភូមិន្ទ ដែលផ្តល់ឱ្យកាសសំរាប់ប្រើប្រាស់នូវសម្ថភាព ដើម្បីរួមចំណែក ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលមានប្រយោជន៍នៅក្នុងការបណ្តុះបណ្តាលកងយោពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធ ព្រោះថាកងរាជអាវុធហត្ថ ក៏ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទផងដែរ។
លោកឧត្តមសេនីយ៍ឯក ភួង ស៉ីភិន ប្រធានក្រុមការងារបច្ចេកទេស គម្រោងវិស្វកម្មកងរាជអាវុធហត្ថ បានឲ្យដឹងថា ទីតាំងដែលត្រូវបង្ហាញជូនគណៈប្រតិភូ រួមមាន៖ ទីលានបាញ់គ្រាប់ពិត, ឃ្លាំងគ្រាប់, ឃ្លាំងអាវុធ, ស្ថានីយផលិតទឹកស្អាតទី២, ឃ្លាំងភស្ដុភារបច្ចេកទេស, ទីតាំងកសាងមណ្ឌលពិព័រណ៌ពហុបច្ចេកទេស, អគារទីចាត់ការ, អាងស្ដុកទឹក, វេទិកា, ការសិក្សារបស់សិក្ខាកាម និងអគារស្នាក់នៅ ។
គួរជម្រាបថា ហេដ្ឋារចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ ប្រើប្រាស់ផ្ទៃដីប្រមាណជាង ៥,០០០ហិកតា ហើយតំណើរការចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៣ ហើយតាមផែនការដែលបានគ្រោងទុក ការសាងសង់នេះ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២២។ តាមផែនការមជ្ឈមណ្ឌលនេះ អាចនឹងប្រើប្រាស់ថវិកាអស់រាប់សិបលានដុល្លារឯណោះ។
រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេស នៃកងយោធពលខេមរភូមិន្ទ ខិតខំសម្របសម្រួលគ្រប់កិច្ចការ ដើម្បីពន្លឿនការចុះហត្ថលេខាទ្វេរភាគី (កម្ពុជា-ចិន) បានដំណើរការសាងសង់ទីលានបាញ់គ្រាប់ពិត កងអន្ដរាគមន៍អាវុធហត្ថ និងការរៀបចំបំពាក់ មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស តាមពេលវេលា និងផែនការដែលបានគ្រោងទុក៕