Real Madrid បន្តនៅបាតតារាង Grop B នៃពាន Champions League រដូវកាល ២០២០
អត្ថបទដោយ៖
សារ៉ាន ទីងី
ក្រុមម្ចាស់ជើងឯកអឺរ៉ុប ១៣ សម័យកាល Real Madrid បន្តស្ថិតនៅបាតតារាង Grop B ក្រោយស្មើគ្នា២ទល់នឹង២ ជាមួយ Borussia Monchengladbach នៅវគ្គសន្សំពិន្ទុ នៃពានរង្វាន់ Champions League កាលពីយប់មិញ ។ ចាប់ផ្តើមការប្រកួត កីឡាករ Marcus Thuram រកបាន១គ្រាប់អោយ Monchengladbach នៅនាទី៣៣ លទ្ធផលនេះបានរហូតដល់ចប់វគ្គទី១ ។ ចូលដល់វគ្គទី២ Marcus Thuram បន្ថែម១គ្រាប់ទៀត ប៉ុន្តែ Karim Benzema បានទាត់បាល់បញ្ចូលទី ១គ្រាប់វិញ និង១គ្រាប់ទៀត រកបានដោយ Casemiro នៅនាទី៩០ ចប់ការប្រកួតពេញម៉ោង៩០ នាទី ក្រុមទាំងពីរបានស្មើគ្នា ២ទល់នឹង២ ។
សូមបញ្ជាក់ថា ក្រុម Real Madrid មាន១ពិន្ទុឆ្លងកាត់ពីរប្រកួត បន្ទាប់ពី រងបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ៣-២ ក្រោមស្នាដៃក្រុមរបស់អ៊ុយក្រែន Shakhtar Donetsk ដែលកំពុងឈរនៅលើកំពូលតារាង។
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។