ពលរដ្ឋជាង ៦ពាន់គ្រួសារ ស្មើ២ម៉ឺន៦ពាន់នាក់ ផ្ទះ៥ពាន់ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ទទួលរងផលប៉ះពាល់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នាពេលកន្លងមក

កណ្ដាល៖ រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្ដាល ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុកទាំង១១ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត។

ក្នុងឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើដល់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់នៃចំនួនទឹកភ្លៀង ពិសេសប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន ដោយចុះជួយផ្ទាល់ ដោយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ ទទួលគ្រោះថ្នាក់ដោយខ្វះការយកចិត្តទុកដាក់ ពីអាជ្ញាធរមូលដ្ឋានឡើយ។

ជាងនេះទៅទៀត មន្ទីរសុខាភិបាលខេត្ត ត្រូវចុះធ្វើការបាញ់ថ្នាំសំលាប់មូស និងចែកថ្នាំជូនដល់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ព្រមទាំងធ្វើការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ត្រូវមានអនាម័យជាប្រចាំ ដោយប្រកាន់នូវ ហូបស្អាត ផឹកទឹកដាំពុះ ដើម្បីបង្ការ និងការពារនៅជំងឺឆ្លងរាតត្បាតនានា។

សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ផលប៉ះពាល់បង្កឡើងដោយជំនន់ទឹកភ្លៀង មានក្រុង-ស្រុកចំនួន៥ ក្នុងនោះមានស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល ស្រុកពញាឮ ស្រុកស្អាង និងក្រុងតាខ្មៅ។ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ៦ ៨២២ គ្រួសារ ស្មើប៉ុន្មាន២៦ ៩២៣នាក់ ផ្ទះប៉ុន្មាន៥ ៩៥៥ខ្នង ជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពចំនួន១២៩ គ្រួសារ ថ្មើរហ្នឹង ៤៩៨ នាក់ និងហេដ្ឋារចនាមួយចំនួនទៀតផងដែរក្នុងខេត្តកណ្ដាលផងដែរ៕ ដោយ៖ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner