​រ​ុស្ស៊ី​ដាក់ពាក្យ​ស្នើសុំ​ទៅ​អង្គការសុខភាព​ពិភពលោក​ ​ដើម្បី​ចុះបញ្ជី​ប្រើប្រាស់​ជាបន្ទាន់​នូវ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន

រុស្ស៊ី​៖​ ​មូលនិធិ​វិនិយោគ​របស់​រុស្ស៊ី ​ហៅ​កាត់​ថា​ R​D​IF​ ​បាន​ដាក់ពាក្យ​ស្នើសុំ​ទៅកាន់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ដើម្បី​ចុះបញ្ជី​ប្រើប្រាស់​ជាបន្ទាន់​នូវ​វ៉ាក់សាំង​ប្រឆាំង​ជម្ងឺ​ ​Co​v​i​d​-19 ​របស់​ខ្លួន​ ​ដែល​មានឈ្មោះ​ថា​ ស្ពួ​ត​នី​គ​ ​វី​ (S​put​n​i​k ​V​) ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​នាយក​ប្រតិបត្តិ​ R​D​IF​ ​លោក​ ខឺ​រី​ល​ ​ឌី​មី​ទ្រី​វ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ ​នីតិវិធី​ខាងលើ​នេះ​នឹង​អនុញ្ញាត​ឲ្យ​វ៉ា​ក​សាំង​ ស្ពួ​ត​នី​គ​ ​វី​ ​ចុះ​នៅ​ក្នុង​បញ្ជី​ផលិតផល​វេជ្ជសាស្ត្រ​ ​ដែល​បំពេញ​តាម​ស្តង់​ដារ​ផ្នែក​គុណភាព​ ​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ឈាន​មុខ​ ​។​ ​វ៉ាក់សាំង​ ស្ពួ​ត​នី​គ​ ​វី​ ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ ហ្គា​ម៉ា​ឡេ​យ៉ា​ ​ក្នុង​រដ្ឋធានី​ម៉ូស្គូ ​និង​ត្រូវ​ទទួល​សិទ្ធិ​ចែកចាយ​ដោយ​មូលនិធិ​វិនិយោគ​របស់​រុស្ស៊ី ​។​


​សូម​បញ្ជាក់​ថា​ ​ការ​ចុះបញ្ជី​ប្រើប្រាស់​បន្ទាន់​ ​មានន័យ​ថា​ ​ជា​ការអនុញ្ញាត​ឲ្យ​វ៉ាក់សាំង​ខាងលើ​នេះ​ ​អាច​​​យកទៅ​ប្រើប្រាស់​បាន​នៅ​ទូទាំង​ពិភពលោក​លឿន​ជាង​មុន​ ​ដោយសារតែ​ការវិនិច្ឆ័យ​របស់​អង្គការ​ ​WHO​ ​គឺជា​ស្លាក​សញ្ញា​ដែល​បង្ហាញ​ពី​គុណភាព​ជា​លក្ខណៈ​សកល​ ​និង​ធានា​ថា​ ​វ៉ាក់សាំង​មាន​សុវត្ថិភាព​ ​និង​ ​ប្រសិទ្ធ​ភាព​ពិតប្រាកដ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner