សហរដ្ឋអាម៉េរិកបញ្ឈប់ការធ្វើតេស្តថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លូរ៉ូឃ្វីន លើអ្នកជំងឺ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ វិទ្យាស្ថានជាតិសុខាភិបាលអាម៉េរិក NIH បានបញ្ឈប់ការធ្វើតេស្តថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន លើអ្នកជម្ងឺ COVID-19 ដោយអះអាងថា ថ្នាំប្រភេទនេះ មិនអាចផ្តល់អត្ថប្រយោជន៍ធំដុំណាមួយដល់អ្នកជំងឺឡើយ ហើយវាក៏មិនបង្កគ្រោះថ្នាក់អ្វីដែរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២០ ។

ការសម្រេចចិត្តរបស់វិទ្យាស្ថាន NIH ខាងលើ កើតឡើងក្រោយអង្គការសុខភាពពិភពលោក WHO បានប្រកាសថា ការធ្វើតេស្តថ្នាំនេះ ដែលប្រព្រឹត្តទៅនៅតាមប្រទេសមួយចំនួន សម្រាប់អ្នកជំងឺ COVID-19 ត្រូវបានបញ្ឈប់ទៅវិញ បន្ទាប់ពីទិន្នន័យ និងការសិក្សាថ្មីៗបង្ហាញថា ថ្នាំប្រភេទនេះមិនអាចជួយអ្វីបាន ។

ដោយឡែកថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ធ្លាប់អះអាងជារឿយៗថា អាចជាថ្នាំសម្រាប់ព្យាបាលជំងឺ COVID-19 នោះ ក៏ត្រូវបានទីភ្នាក់ងារសុវត្ថិភាពចំណីអាហារ និងថ្នាំអាមេរិកលុបចោលវិញផងដែរ ចំពោះការអនុញ្ញាតឲ្យប្រើថ្នាំនេះក្នុងករណីបន្ទាន់ ដើម្បីសង្គ្រោះអ្នកជំងឺឆ្លងវីរុសនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner