បារាំង និងអេស៉្បាញសម្រេចបើកព្រំដែនរវាងប្រទេសទាំងឡើងវិញ បន្ទាប់ពីស្ថានការណ៍ COVID-19 កាន់តែធូរស្រាល

អត្ថបទដោយ៖
Kien Sereyvuth

អេស្ប៉ាញ៖ នៅព្រំប្រទល់ប្រទេសអេស្ប៉ាញ និងបារាំងនៅថ្ងៃអាទិត្យម្យិលមិញ លំហូរចរាចរណ៍បានកើតមានសាជាថ្មីឡើងវិញ ខណៈការរឹតត្បិតដែលរដ្ឋាភិបាលអេស៉្បាញ បានដាក់ចេញកាលពីខែមីនា ដើម្បីទប់ទល់ជំងឺ COVID-19 ត្រូវបានដកចេញវិញ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ។

រដ្ឋាភិបាលអេស៉្បាញបានប្រកាសថា ចាប់ពីថ្ងៃ២១ ខែមិថុនានេះតទៅ ពលរដ្ឋនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប និង អ្នកដែលមកពីតំបន់មិនត្រូវការលិខិតឆ្លងដែន Schengen នឹងអនុញ្ញាតឲ្យចូលមកកាន់អេស៉្បាញដោយសេរី ដោយពុំចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឡើយ ។

សូមជម្រាបថា អេស៉្បាញស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ពីការឆ្លងរាតត្បាតនៃជំងឺ COVID-19 ដោយគិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ អេស្ប៉ាញមានអ្នកឆ្លងសរុប២៩ម៉ឺន៣ពាន់៣៥២ករណី ក្នុងនោះមានអ្នកស្លាប់២ម៉ឺន៨ពាន់៣២៣នាក់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner