អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩លាននាក់ ក្នុងនោះស្លាប់ជាង៤៧ម៉ឺននាក់ និងជាសះស្បើយជាង៤.៨លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន៤ម៉ឺន៤ពាន់៥៦៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៧ម៉ឺន៦៦៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន៨៣ម៉ឺន៧ពាន់៩៥២នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។
ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៣៥ម៉ឺន៦ពាន់៦៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន២ពាន់២៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩៨ម៉ឺន៣៥៥នាក់ ។
២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨ម៉ឺន៦ពាន់៩៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៦៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៧ម៉ឺន៩ពាន់២២៦នាក់ ។
៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៨ម៉ឺន៤ពាន់៦៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់១១១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៣ម៉ឺន៩ពាន់៧១១នាក់ ។
៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៤២ម៉ឺន៦ពាន់៩១០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៣ពាន់៧០៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៣ម៉ឺន៧ពាន់២៥២នាក់ ។
៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៤ពាន់៣៣១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់៦៣២នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕